Node.js + Express + MySQL
តម្លៃ៖ 120$
សិក្សារយៈពេល ៖ 60 ម៉ោង
ច័ន្ទ - សុក្រ ៖ 1ខែ24ថ្ងៃ (សិក្សា១ម៉ោងកន្លះក្នុងមួយថ្ងៃ)
សៅរ៍ - អាទិត្យ ៖ 3ខែ21ថ្ងៃ (សិក្សា២ម៉ោងក្នុងមួយថ្ងៃ)
ដោយយោងទៅលើការវិវឌ្ឍន៍នៃបច្ចេកវិជ្ជា online និងបង្កើន លទ្ធភាព business នៃការប្រកួតប្រជែង នៃអាជីវកម្មរបស់ លោកអ្នកទៅកាន់គ្រប់ទីកន្លែងនៃពិភពលោក ទន្ទឹមនឹងនេះ សម្រាប់លោកអ្នក ឬប្អូនៗដែលចង់ពង្រីកនូវទីផ្សារ ការងារកាន់តែទូលាយក្នុងយុគសម័យ internet នេះ ភាពចាំបាច់នៃចំណេះដឹងផ្នែកគ្រប់គ្រង និងបង្កើតគេហទំព័រ វាជាតម្រូវការដ៏ចាំបាច់មួយ ។ ក្នុងនោះ Node.js គឺជាអាទិភាពមួយដ៏សំខាន់ និងកំពុងមានប្រជាប្រិយយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស ដោយសារតែវាដំណើរការ V8 Javascript Engine ធ្វើឲ្យវាមានដំណើរការល្អ ។ Node.js ជា open-source និងមានលក្ខណៈ cross-platform ( ឬហៅថា server-side Javascript) ដោយអ្នកអាចយកវាទៅប្រើប្រាស់ ដើម្បីបង្កើតគេហ៍ទំព័រប្រភេទ dynamic ចាប់តាំងពីកម្រិតតូច រហូតដល់ប្រភេទគេហ៍ទំព័រកម្រិតខ្ពស់ (ឧ. ប្រភេទ hello world, media streaming, e-commerce, ឬ e-business…) ជាពិសេសក្នុងការបង្កើត API ។ ក្នុងមួយវគ្គនេះលោកអ្នកនឹងសិក្សាទាំងការសរសេរកូដ Nodej.js និង Express ដែលជា framework របស់ Node.js ដែលផ្ដល់នៅមុខងារជាច្រើន សម្រាប់បង្កើត គេហទំព័រ និង Mobile Application ។
♦ គ្រោងនៃការសិក្សា Node.js + Express
1. ប្រភេទនៃវេបសាយ Static Website / Dynamic Website / Plugin Website
2. ការដំឡើង Server (Node.js)
3. អ្វីទៅជា Node.js?
4. ការដំឡើង Modules
5. សិក្សាពីមូលដ្ឋានភាសា Node.js
6. Synchronous vs Asynchronous
7. អ្វីទៅជា HTTP?
8. ការរៀបចំ HTTP ជា module
9. មូលដ្ឋាននៃ NPM
10. ការដំឡើង NPM command
11. អ្វីទៅជា Package?
12. ការដំឡើង package និងលុប package
13. សិក្សាអំពី Event Loop
14. សិក្សាអំពី Async Patterns
15. សិក្សាអំពី Event
16. ការអនុវត្តជាមួយ Event Emitter
17. សិក្សាអំពី Streams
18. អនុវត្តជាក់ស្តែងទៅលើការ Read file
19. វដ្តនៃដំណើរការ HTTP request និង repsonse
20. HTTP messages
21. អ្វីទៅជា Express?
22. ការដំឡើង express និងសេចក្តីផ្តើម
23. ការដំឡើង Params, Query String និង Route
24. ការដំឡើង Middleware
25. Multiple Middleware Functions
26. Method GET, POST, PUT, DELETE
27. ការរៀប Structure project ជាលក្ខណៈ MVC
♦ តម្រូវការក្នុងការសិក្សាមុខវិជ្ផានេះ ៖ សិស្សតម្រូវឲ្យមាន ចំណេះដឹងលើមុខវិជ្ផា JavaScript+JQuery ជាមុនសិន