PHP and MySQL
តម្លៃ៖ 100$
សិក្សារយៈពេល ៖ 65 - 70 ម៉ោង
ច័ន្ទ - សុក្រ ៖ 1ខែ29ថ្ងៃ - 2ខែ3ថ្ងៃ (សិក្សា១ម៉ោងកន្លះក្នុងមួយថ្ងៃ)
សៅរ៍ - អាទិត្យ ៖ 4ខែ0ថ្ងៃ - 4ខែ8ថ្ងៃ (សិក្សា២ម៉ោងក្នុងមួយថ្ងៃ)
ដោយយោងទៅលើការវិវឌ្ឍន៍នៃបច្ចេកវិជ្ជា online និងបង្កើនលទ្ធភាព business នៃការប្រកួតប្រជែង នៃអាជីវកម្មរបស់លោកអ្នកទៅកាន់គ្រប់ទីកន្លែងនៃពិភពលោក ទន្ទឹមនឹងនេះសម្រាប់លោកអ្នក ឬប្អូនៗដែលចង់ពង្រីកនូវទីផ្សារការងារកាន់តែទូលាយក្នុងយុគសម័យ internet នេះ ភាពចាំបាច់នៃចំណេះដឹងផ្នែកគ្រប់គ្រងនិងបង្កើតគេហ៍ទំព័រវាជាតម្រូវការដ៏ចាំបាច់មួយ ។
ក្នុងនោះ PHP script គឺជាអាទិភាពមួយដ៏សំខាន់និងកំពុងប្រទាញប្រទង់គ្នាក្នុងតំណែងលេខរៀងទី១ជាមួយនឹង ASP.NET ដែល JSP script បានស្ថិតក្នុងតំណែងលេខរៀងទី៣រួចទៅហើយសម្រាប់កម្ពុជាយើងនិងយោងទៅលើជម្រើសនៃអ្នកសិក្សាជាមួយទស្សនាវដ្ដីអាន-ANT និងសាកលវិទ្យាល័យនានា ។
PHP ជា open-source ដែលប្រើប្រាស់ server side script ( ឬហៅថា server-side language) ដោយអ្នកអាចយកវាទៅប្រើប្រាស់ ដើម្បីបង្កើតគេហ៍ទំព័រប្រភេទ dynamic ចាប់តាំងពីកម្រិតតូចរហូតដល់ប្រភេទគេហ៍ទំព័រកម្រិតខ្ពស់ (ឧ. ប្រភេទ hello world, media streaming, e-commerce, ឬ e-business…) ។
ក្នុងមួយវគ្គនេះលោកអ្នកនឹងសិក្សាទាំងការសរសេរកូដ PHP និង ការគ្រប់គ្រងទិន្នន័យក្នុង MySQL ហើយប្រើ PHP ដើម្បីទាញទិន្នន័យពីក្នុង MySQL មកប្រើក្នុងគេហ៍ទំព័រ ដែលមានគ្រោងដូចខាងក្រោម បន្ថែមពីលើនេះលោកអ្នក ឬប្អូនៗនឹងបានដឹងពីការប្រើប្រាស់ PHP script និង MySQL ក្នុង Mac OS ផងដែរ ។
គ្រោងនៃការសិក្សា PHP
- បង្ហាញពីភាពខុសគ្នារវាង static website, plug-in website និង dynamic Website
- ការដំឡើង PHP, MySQL និង PHP Server ដូចជា WAMP, MAMP, LAMP, និង native Apache
- មុខងារ HTML និង CSS script ក្នុង PHP
- សិក្សាពីមូលដ្ឋានភាសា PHP និង Security
- ស្វែងយល់មូលដ្ឋានប្រភេទទិន្នន័យ (data types) ទាំង៦របស់ PHP
- លក្ខខណ្ឌនិងច្បាប់ក្នុងការបង្កើតអថេរ (variables)
- ការប្រើប្រាស់ control structures (if, switch, for, while)
- ការប្រើប្រាស់ String និង built in functions
- កាតព្វកិច្ច និងអត្ថប្រយោជន៍ Regular Expression ក្នុង PHP
- ការបង្កើត Functions ថ្មីក្នុង PHP
- បង្កើត និង ប្រើ អថេរ array (array variables) ប្រភេទ single និង multi-dimensional
- ការប្រើប្រាស់ $_GET និង $_POST
- បង្កើតនិងប្រើប្រាស់ Files និង Directories ជាមួយកូដ PHP
- បង្កើតនិងប្រើប្រាស់ Cookies និង Sessions
- សិក្សាពីកូដសម្រាប់ផ្ញើ E-Mail
គ្រោងនៃការសិក្សា MySQL
- មូលដ្ឋាននៃ Database និង ការរចនា Database
- សិក្សាពី SQL Statement សំខាន់ៗ
- ស្វែងយល់ពីប្រភេទទិន្នន័យរបស់ MySQL និង data constraints
- ប្រើប្រាស់ MySQL Workbench និង PHP MyAdmin ដែលងាយជាងអ្វីដែ លអ្នកធ្លាប់បានដឹងពីមុនមក ដើម្បីបង្កើត Trigger, Store Procedure, Join Type, ។ ល ។
- លម្អិតពីការសរសេរកូដ PHP ភ្ជាប់ទៅ MySQL ដើម្បីប្រើប្រាស់ទិន្នន័យ, បញ្ចូល, កែ និង លុប
តម្រូវការសម្រាប់អ្នកចង់សិក្សាវគ្គនេះ៖ HTML + HTML5 + Dreaweaver , Web Design with CSS ខ្លះៗ ព្រមទាំងចេះភាសា programming ណា១ក៏បាន