Javascript + JQuery
តម្លៃ៖ 70$
សិក្សារយៈពេល ៖ 50-60 ម៉ោង
ច័ន្ទ - សុក្រ ៖ 1ខែ15ថ្ងៃ - 1ខែ24ថ្ងៃ (សិក្សា១ម៉ោងកន្លះក្នុងមួយថ្ងៃ)
សៅរ៍ - អាទិត្យ ៖ 3ខែ1ថ្ងៃ - 3ខែ21ថ្ងៃ (សិក្សា២ម៉ោងក្នុងមួយថ្ងៃ)
ដោយយោងទៅលើការវិវឌ្ឍនៃបច្ចេកវិជ្ជា Website និង ការប្រកួតប្រជែង នៃអាជីវកម្មរបស់លោកអ្នកទៅកាន់គ្រប់ទីកន្លែងនៃពិភពលោក ទន្ទឹមនឹងនេះសម្រាប់លោកអ្នក ឬប្អូនៗដែលចង់ពង្រីកនូវទីផ្សារការងារកាន់តែទូលាយក្នុងយុគសម័យ internet នេះ ភាពចាំបាច់នៃចំណេះដឹងផ្នែកគ្រប់គ្រង និងបង្កើតគេហទំព័រវាជាតម្រូវការដ៏ចាំបាច់មួយ ។
ក្នុងនោះ Javascript គឺជាភាសា ដែលមានប្រជាប្រិយភាពក្នុង ការអភិវឌ្ឍនូវគេហទំព័រដែលធ្វើឲ្យ website មានលក្ខណៈរស់រវើក និងការ Validation form មានល្បឿនលឿន ដែលអាចកាត់បន្ថយចរាចរណ៍ នៅលើ Server ។ ការសិក្សាភាសា Javascript អាចឲ្យអ្នក ឈានទៅបង្កើត website ពពួក SPA (Single Page Application) ដូចជា Angular ជាដើម និង អាចឲ្យអ្នកឈានទៅសិក្សា Modern Web Application Technology ដែលជាបច្ចេកវិទ្យា Web ចុងក្រោយគេ គឺហៅថា MEAN Stack (Mogodb,Express js,Angular js ,Node js) ។
JQuery គឺជា Javascript កូដមួយកញ្ចប់ដែលត្រូវបានគេចងក្រងធ្វើជា Library មួយ ដើម្បី ប្រើប្រាស់ជាមួយ Event Handling (ការធ្វើសកម្មភាពផ្សេងៗ) និង អាចប្រើប្រាស់ជាមួយ Ajax បាន ដើម្បីជំនួយដល់គេហទំព័រឲ្យមានលក្ខណៈ Dynamic និង មានល្បឿនលឿនជាងធម្មតា ។ ហើយគេបង្កើត JQuery ឡើង ដើម្បីកាត់បន្ថយការសរសេរកូដ Javascript និង ផ្លាស់ប្ដូររបៀបនៃការសេសេរកូដ
គ្រោងនៃការសិក្សា Javascript + JQuery
- បង្ហាញពីភាពខុសគ្នារវាង Client script និង Server script
- ការណែនាំពី Javascript
- សិក្សាអំពីមូលដ្ឋានប្រភេទទិន្នន័យរបស់ Javascript
- សិក្សាអំពី Variable និង លក្ខខណ្ឌក្នុងការបង្កើត Variable
- សិក្សាអំពី Javascript Output និង Javascript input
- ស្វែងយល់អំពី Operator
- ការប្រើប្រាស់ Control structures (if,if..else,if..elseif..if)
- ការប្រើប្រាស់ loop statement (for,while,do..while,foreach)
- ការបង្កើត function ថ្មី ក្នុង Javascript (user define function)
- ការបង្កើតប្រើប្រាស់ array
- ការប្រើប្រាស់ String និង build-in functions string
- ការប្រើប្រាស់ build-in function Array
- សិក្សាអំពី Dom (Document object Model)
- សិក្សាអំពី Validation form
- សិក្សាអំពី BOM (browser object Model)
- ការណែនាំអំពីការប្រើ ប្រាស់ library ផ្សេងៗរបស់ Jquery
តម្រូវការក្នុងការរៀនវគ្គសិក្សានេះ៖ ១. HTML ; ២. Web Design with CSS ; ៣. និង មានចំណេះដឹងភាសា Programming ខ្លះៗ