HTML + HTML5 + Dreamweaver
តម្លៃ៖ 55$
សិក្សារយៈពេល ៖ 45 - 55 ម៉ោង
ច័ន្ទ - សុក្រ ៖ 1ខែ10ថ្ងៃ - 1ខែ21ថ្ងៃ (សិក្សា១ម៉ោងកន្លះក្នុងមួយថ្ងៃ)
សៅរ៍ - អាទិត្យ ៖ 2ខែ21ថ្ងៃ - 3ខែ8ថ្ងៃ (សិក្សា២ម៉ោងក្នុងមួយថ្ងៃ)
ជាវគ្គដែលលោកអ្នកត្រូវតែសិក្សាប្រសិនបើលោកអ្នកចង់ចេះបង្កើតគេហទំព័រ ។ HTML ជាគ្រឹះដ៏សំខាន់ និង មិនអាចខ្វះបាន សម្រាប់ការឈានទៅសិក្សា CSS, PHP, និង ASP.NET ។ ល ។
វគ្គនេះលោកអ្នកមិនត្រឹមតែសិក្សាពី HTML ប៉ុណ្ណោះទេ លោកអ្នកនឹងសិក្សាពីការប្រើប្រាស់ Dreamwaver និង មុខងារថ្មីៗដែលមានក្នុង HTML5 ថែមទៀតផង ។
គ្រោងនៃការសិក្សា
បង្កើតគេហទំព័រជាមួយ HTML
- ស្វែងយល់ពី HTML និង របៀបក្នុងការសរសេរ
- សិក្សាពីការកំណត់ Format អក្សរដូចជា៖
- គូសបន្ទាត់ពីក្រោម
- សរសេរអក្សរទ្រេត
- ឆូតអក្សរចោល
- ដាក់អក្សរដិត
- ដាក់ចំណងជើង (ធំតូច)
- ចុះបន្ទាត់
- ចុះកថាខណ្ឌ
- ផ្ដាច់អត្ថបទដោយបន្ទាត់
- ដាក់អក្សរតូចនៅខាងលើ និង នៅខាងក្រោម
- ដាក់អក្សរកាត់
- ប្ដូរពុម្ពអក្សរ និង ទំហំ
- សិក្សាពី tag <pre>, <code>, <div>, <span>, <label>, <small>, <var>, <cite>, <address>, <base>, <bdo>, <blockquote>
- សិក្សាពីភាពខុសគ្នារវាង <b>, <i>, <s> និង <strong>, <em>, <del>
- បង្កើតអក្សររត់
- បង្កើត List (ជាសញ្ញា, អក្សរ, លេខ, និង Definition List)
- ដាក់ Link សម្រាប់ភ្ជាប់ទៅកាន់ទំព័រ ឬ គេហទំព័រផ្សេងទៀត
- ដាក់រូបភាព
- ប្រើ Image Map សម្រាប់កំណត់ទីតាំង Link លើរូបភាព
- បង្កើតតារាង និង ទម្រង់របស់គេហទំព័រជាមួយ Table : <table>, <thead>, <tbody>, <tfoot>, <th>, <td>, <caption>, <col>, <colgroup>
- សិក្សាពីសមាសធាតុផ្សេងៗក្នុង Form (button, textbox, password, textarea, checkbox, radio, select, option, fieldset, legend)
- ដាក់សំឡេងឲ្យលេងតាម Windows Media Plug-in
- សិក្សាពី Frame និង ប្រើវាក្នុងការទាញយកប្រយោជន៍
- ដាក់ Adobe Flash ទៅក្នុងទំព័រ
- បង្កើតគេហទំព័រជាភាសាខ្មែរជាមួយ ខ្មែរយូនីកូដ
- ការដាក់ Style Sheet (CSS) និង Javascript ទៅក្នុង HTML
- សិក្សាពី SEO កម្រិតដំបូងដោយដាក់ Title, H1-H6, Meta Description, Meta Keyword, Robot ឲ្យបានត្រឹមត្រូវ
- បង្កើត Website មួយជាក់ស្ដែង
- សិក្សាពី HTTP, FTP, HTTPS, Subdomain
- សិក្សា និង ប្រើប្រាស់កម្មវិធី FTP ជាមួយ FileZilla
ប្រើប្រាស់ Adobe Dreamwaver CS5.5 ជាជំនួយក្នុងការបង្កើត
- បង្កើត Website ថ្មី
- បង្កើត Layout
- ជ្រើសរើស Templates
- បង្កើត Site ថ្មី និង បើក Site ដែលមានស្រាប់
- ប្រើប្រាស់ Dreamwaver ក្នុងការសរសេរកូដ
- Upload Website ជាមួយ Dreamwaver
បច្ចេកទេសថ្មីៗក្នុង HTML5
អ្នកត្រូវចេះ និង អាចប្រើ HTML5 ទោះបីជាវាមិនអាចដំណើរការគ្រប់ browser ក៏ដោយព្រោះអ្នកសិក្សាផ្នែកព័ត៌មានវិទ្យា ប៉ុន្មានឆ្នាំខាងមុខទៀត browsers ដែលមានកំពុងប្រើទាំងអស់នឹងអាចដំណើរការ HTML5 បាន ។
- សិក្សាពី browser ដែលដំណើរការ HTML5
- មុខងារថ្មីៗក្នុង HTML5
- សិក្សាពីដាក់សំឡេងដោយ tag <audio>
- សិក្សាពីដាក់សំឡេងដោយ tag <video>
- សិក្សាពីសមាសធាតុថ្មីៗរបស់ form ដូចជា tel, search, url, email, datetime, date, month, week, time, datetime-local, number, range, color និង placeholder
- សិក្សាពី tags HTML5 : <summary>, <time>, <wbr>, <article>, <datalist>
ធ្វើឲ្យ HTML5 ដំណើរការក្នុង IE6 និង browser ចាស់ៗជាច្រើនទៀត
តម្រូវការក្នុងការសិក្សាមុខវិជ្ផានេះ៖ លោកអ្នកគួរមានចំណេះដឹងផ្នែក internet & e-mail ខ្លះៗទើបប្រសើរ