ស្នាដៃសម្រាប់វគ្គ ៖ C/C++
♦ Assignment សិស្សអាហារូបករណ៍ (ជំនាញ Mobile App - Flutter) បញ្ចប់វគ្គសរសេរកូដដំបូង C++ ដែលមានសមាជិកក្រុម ២នាក់ ( Mr. Meng Rithyvann, Miss. Taem Marina)
♦ ពិពណ៌នាស្នាដៃ៖
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការគ្រប់គ្រងទំនិញ គ្រប់គ្រងបុគ្គលិក និងជាពិសេសគឺការគ្រប់គ្រងទៅលើការលក់ទំនិញឲ្យអតិថិជន ដែលធ្វើឲ្យការគ្រប់គ្រង ហាងទាំងមូលកាន់តែមានភាពប្រសើរឡើង ។
♦ លក្ខណៈពិសេស៖
→ សម្រាប់ User
- មានប្រព័ន្ធសុវត្ថិភាពដោយរាល់ពេល User បើកកម្មវិធី User អាចបញ្ចូលឈ្មោះអ្នកប្រើប្រាស់ Username និង Password ដោយខ្លួនឯង ដើម្បីធ្វើការ Login ចូលកម្មវិធីសម្រាប់សេវាកម្មបញ្ចុះតម្លៃលើមុខទំនិញផ្សេងៗ តែ User អាចបញ្ចូលខុសបានតែ៣ដងសម្រាប់ Username និង password
- ករណីបើ User ជាអតិថិជនថ្មី User ត្រូវចាំបាច់ Sign Up ជាមុនសិន
- User អាចចូលមើលនិងកែ Password បានតែចាំបាច់ត្រូវ Verify ជាមួយលេខទួរស័ព្ទនិង Email ជាមុនសិន
→ សម្រាប់ Admin
- គ្រប់គ្រងទំនិញក្នុងស្តុកមាន (ដឹងពីProduct ក្នុងស្តុក) Import, Show, Update, Delete ជាដើម
- មិនឲ្យមាន barcode ស្ទួនឡើយ
- ការគ្រប់គ្រងការលក់ ជាតួនាទីរបស់បុគ្កលិកផ្នែកលក់ ដែលគេមានប្រព័ន្ធប្រតិបត្តិការមួយចំនួនដូចជា ការទូរទាត់ប្រាក់ ប្ដូរប្រាក់ (Exchange rate = 4100៛) កត់ត្រាការលក់ ព័ត៌មានអតិថិជន ការបញ្ចុះតម្លៃផ្សេងៗ
- គ្រប់ Price ទាំងអស់ admin ត្រូវកំណត់ជាមុនសិន
- ការចេញ Invoice ឲ្យអតិថិជន ។
- អាចដឹងពីចំណូលដែលបានពីការលក់ នៃProduct សម្រាប់អតិជនម្នាក់ៗ
- ចំណេញ ៣០% គ្រប់ផលិតផលដែលបានលក់ចេញ ធៀបតម្លៃក្នុងស្តុក
♦ ផលវិបាក
- គ្រប់ប្រភេទ Product គឺស្តុកក្នុង File តែមួយ
- គណនារកប្រាក់ចំណេញសរុបទាំងអស់ដែលបានទូទាត់
- រាល់ពេលធ្វើការ Register (Login, Sign up, Forgot password) គឺមិនអាចថយមកក្រោយវិញបានទេ
♦ បច្ចេកទេសប្រើ
- C++ Programming Language, - C++ File I/O (Binary File) , - Dev C++, - Adobe Photoshop 2020