C# Database

តម្លៃ៖ 120$
សិក្សារយៈពេល ៖ 60 - 70 ម៉ោង
ច័ន្ទ - សុក្រ ៖ 1ខែ24ថ្ងៃ - 2ខែ3ថ្ងៃ (សិក្សា១ម៉ោងកន្លះក្នុងមួយថ្ងៃ)
សៅរ៍ - អាទិត្យ ៖ 3ខែ21ថ្ងៃ - 4ខែ8ថ្ងៃ (សិក្សា២ម៉ោងក្នុងមួយថ្ងៃ)


C# Databases អាចជួយដល់​លោកអ្នក​ក្នុង​ការ​បង្កើត applications សម្រាប់​ប្រមូល រក្សាទុក និង បង្កើត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អ្វីមួយ ដូចអ្វី​ដែល​លោកអ្នក​ធ្លាប់​បាន​ឮ​ដូចជា ប្រព័ន្ធ​គ្រប់គ្រង​ការលក់ គ្រប់គ្រង​បុគ្គលិក គ្រប់គ្រង​និស្សិត បណ្ណាល័យ ប្រព័ន្ធ​បោះឆ្នោត និង ប្រព័ន្ធ​វិភាគផ្សេងៗ ។ ល ។

C# Database គឺជា​កម្រិត​ទី២ដ៏ចាំបាច់​ដែល​ត្រូវ​សិក្សា ក្រោយពី​លោកអ្នក​បាន​បញ្ចប់​ការ​សិក្សា​កម្រិត beginner នៃភាសា C# ព្រោះ​ថា​វានឹង​នាំ​ឲ្យ​អ្នកអាចមានឱកាស​ច្រើន​ក្នុង​ការទទួលបាន​ក្នុង​មុខតំណែងជាអ្នក programmer ម្នាក់នៃភាសានេះពីស្ថាប័ណ្ណ ឬ​ក៏​ក្រុមហ៊ុន​ផ្សេងៗ ។

តើ​លោកអ្នក​នឹង​សិក្សា​អ្វី​ខ្លះ​ក្នុង​វគ្គ​នេះ

  • ទ្រឹស្តីនៃ Relational Database
  • អនុវត្តន៍ការ​រៀបចំ​ទម្រង់ database ជាមួយនឹង Microsoft SQL Server, MySQL និង Microsoft Access
  • ​សេចក្តី​ផ្តើមនៃការ​ប្រើ​ប្រាស់ T-SQL Statatement
  • ការ​បង្កើត និង ប្រើ​ប្រាស់ Stored Procedure និង View object ក្នុង Microsoft SQL Server
  • ការ​បង្កើត និង ប្រើ​ប្រាស់ Stored Procedure ក្នុង MySQL
  • ស្វែងយល់ពីរចនាសម្ព័ន្ធនៃ ADO.NET
  • ស្វែងយល់ពីភាពខុស​គ្នា​នៃការ​ប្រើ​ប្រាស់ Connected និង Disconnected Environments
  • ការអនុវត្តន៍ Command objects ជាមួយនឹង Advanced SQL Statement
  • ការអនុវត្តន៍ Command objects ជាមួយនឹង Stored Procedure និង Parameters
  • ស្វែងយល់ពីការ​ប្រើ​ប្រាស់ Data Readers
  • រចនាសម្ព័ន្ធ និង ការអត្ថប្រយោជន៍នៃការ​ប្រើ​ប្រាស់ DataSet
  • ការ​បង្កើត Schema ទៅកាន់ DataTable
  • ការ​ប្រើ​ប្រាស់ Comandbuilder object
  • តម្លាភាព​ទិន្នន័យ​រវាង Back-end ជាមួយនឹង DataAdapter
  • ​បំប្លែង​ទិន្នន័យ​ពី DataSets ទៅកាន់ XML
  • ​បំប្លែង​ទិន្នន័យ​ពី XML ទៅកាន់ DataSets
  • ការ​ប្រើ​ប្រាស់ DataView object
  • ការ​ប្រើ​ប្រាស់ DataRelations object
  • ការ​ប្រើ​ប្រាស់ Constraints ទៅកាន់ DataTables object
  • ការ​បង្កើត data navigators
  • ការ​ប្រើ​ប្រាស់ XSLTscript ក្នុង XML
  • ​បង្កើត​ប្រព័ន្ធ backup data
  • ​បង្កើត​កម្មវិធី​សម្រាប់ transform ទិន្នន័យ​ពី Microsoft Excel ទៅកាន់ Microsoft SQL Server, MySQL និង Microsoft Access
  • ​បង្កើត​កម្មវិធី​សម្រាប់ transform ទិន្នន័យ​ពី Microsoft SQL Server , MySQL និង Microsoft Access ទៅកាន់ Microsoft Excel
  • ​បង្កើត​កម្មវិធី​សម្រាប់ transform ទិន្នន័យ​ពី flat file ទៅកាន់ Microsoft SQL Server, MySQL និង Microsoft Access
  • ​បង្កើត​កម្មវិធី​សម្រាប់ transform ទិន្នន័យ​ពី Microsoft SQL Server , MySQL និង Microsoft Access ទៅកាន់ flat file
  • ការ​ប្រើ​ប្រាស់ Linq-to-object
  • ការ​ប្រើ​ប្រាស់ Linq-to-Sql
  • ការ​ប្រើ​ប្រាស់ Linq-to-XML
  • ការ​រក្សាទុក និង ទាញយក​រូបភាព ឬ សំឡេង​ដែល​រក្សាទុក​ក្នុង XML និង tables
  • ការ​ប្រើ​ប្រាស់ Crystal Report ជាមួយនឹង​ភាសា C#
  • ការ​បង្កើត​កម្មវិធី​ប្រើ​ប្រាស់ Barcode scanner
  • ការទាញ​ទិន្នន័យ និង ធ្វើ​របាយការណ៍​ចេញពីម៉ាស៊ីន Finger Print
  • Case Study និង អនុវត្តន៍​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ជាក់ស្តែងជា​គំរូ​មួយ

​តម្រូវ​ការ​សម្រាប់​អ្នកចង់​សិក្សា​វគ្គ​នេះ៖  ​លោកអ្នក​ត្រូវមាន​ចំណេះដឹង​ផ្នែក C# Begining ជាមុនសិន