ទូច ដែន

Touch Den

ឆ្នាំសិក្សា 2023
មកពី សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ

តារាងខួបនែធាតុគីមី

ស្នាដៃសម្រាប់វគ្គ ៖ C# for Beginner
ថ្ងៃប្រគល់ ៖ 2024-11-30

♦ Assignment សិស្ស​សិក្សា​ជំនាញ Mobile Application (Flutter)  ​បញ្ចប់​វគ្គ​សិក្សា C# ​បន្ទាប់ពី​សិក្សា​បាន​រយៈពេល 8 ខែ (C++, C++OOP, C#) ដែល​បានឡើង​ការពារ Assignment បញ្ចប់​ដោយជោគជ័យ កាលពី​ថ្ងៃ​ទី 29 ខែវិច្ឆិកា កន្លងមក​ដែល​មានសមាជិកក្រុម 4 នាក់  Mr. Touch Den, Miss. Run Lihuo, Mr. Ly Huo, Mr. Meng RIthyvann

- បង្រៀនដោយ ៖ លោកគ្រូ គីម សូឡី និង លោកគ្រូ ទៀង ចាន់ដាឡែន

♦ ពិពណ៌នាស្នាដៃ៖

​កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​សម្រួល​ដល់ការ​សិក្សា​របស់សិស្ស​និស្សិត​លើមុខវិជ្ជាគីមីវិទ្យា ជា​ពិសេស​សិស្សវិទ្យាល័យ​ក្នុង​ការស្វែងយល់​ឲ្យ​កាន់តែច្បាស់ពីតារាងខួបនៃធាតុគីមី ។ ពោលគឺអ្នក​ប្រើ​ប្រាស់​អាចចូលទៅមើល​លម្អិត ពីធាតុគីមី​នីមួយៗ អាចមើលពី​ប្រវត្តិ​តារាងខួប និងអាចមើលរូបមន្តគីមីមួយចំនួន​ផងដែរ ។

​លក្ខណៈ​ពិសេស​៖
- អ្នក​ប្រើ​ប្រាស់​អាចចូលទៅមើល ធាតុ​នីមួយៗ​នៅ​ក្នុង​តារាងខួបនៃធាតុគីមី
- អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​ប្រាស់​មុខងារមួយចំនួនដូច​ខាងក្រោម​៖  Menu (ü តារាងខួបនៃធាតុគីមី ü រូបមន្តគីមី ü ​ប្រវត្តិ​តាងរាងខួប ü អំពីពួកយើង)
- ពិពណ៌នាអំពី​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត៖ ( •  មានការ Design ​ស្អាត​ទាក់ទាញ, •  ធាតុ​នីមួយៗ​មាន ៖ រូបភាព និមិត្តសញ្ញា ម៉ាសអាតូម ចំណុច​រំពុះ ដង់ស៊ីតេ លេខអេឡិចត្រុង, ​តម្រៀប​ធាតុគីមី​ទៅតាម​ក្រុម​នីមួយៗ ឧ. លោហៈ អង្គធាតុរាវ...)

ផលវិបាក៖

  មិនអាច បញ្ចូល​ កែប្រែ លុប និង ស្វែងរក​ធាតុ​នីមួយៗ​បាន

 ​មិនអាច​ប្ដូរ Theme នៃ​កម្មវិធី​បាន

 ​មិនអាច​ពង្រីកបង្រួម​កម្មវិធី​និងធាតុ​នីមួយៗ​បាន

​គ្មាន​ពាក្យ​សម្ងាត់ ដើម្បី​ការពារ​ (នរណា​ក៏​អាចចូល​ប្រើ​បាន)  

♦  បច្ចេកទេស​ប្រើ​  Ø  - C# Programing Language, - Visual Studio, - Figma, - Adobe Photoshop

ចុចទីនេះ ដើម្បី​ទាញយក​កម្មវិធី​ទៅ​ប្រើ​ប្រាស់​សាកល្បងដោយឥតគិតថ្លៃ