រ៉ន គឹមហ៊ុយ

Ran Kimhuy

ឆ្នាំសិក្សា 2020
មកពី Tongren University (ខេត្ត Guizhou ប្រទេសចិន)

Online Burger Management System

ស្នាដៃសម្រាប់វគ្គ ៖ C/C++
ថ្ងៃប្រគល់ ៖ 2021-04-26

♦ ពិពណ៌​នាស្នាដៃ៖  

​កម្មវិធី​នេះ បង្កើត​ឡើង​សម្រាប់​អ្នកអាជីវកម្មលក់អាហារតាមអនឡាញ​ដែល​អាច​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ម្ចាស់ហាង (Admin) ក្នុង​ការ​បញ្ចូល និង​គ្រប់គ្រង​ទិន្នន័យ​ផ្សេងៗ និងមានភាព​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​ការបញ្ជាទិញ (Order)

♦ ផលវិបាកនៃការ​ប្រើ​កម្មវិធី​នេះ

​កម្មវិធី​នេះ អតិថិជនអាច​ធ្វើការ​បញ្ជាទិញ (Order) មួយមុខអាហារ គិតលុយមួយដង ។ ប៉ុន្ដែអតិថិជនអាច​ធ្វើការ​បញ្ជាទិញ (Order) អាហារ​ច្រើន​ដងបាន ។

​កម្មវិធី​នេះ តម្រូវ​ឲ្យ​អតិថិជនត្រូវតែចងចាំ និងបំពេញ ឬ​បញ្ចូល​ (Serial number of ordering) របស់ខ្លួន ឲ្យ​បានត្រឹមត្រូវដូចទៅនឹងការ​បញ្ចូល​លេខទូរស័ព្ទដៃរបស់ពួកគាត់ដែរ បើកាលណាពួកគាត់​បញ្ចូល​ខុស នោះខាងម្ចាស់ហាង (Admin) នឹង​មិនអាច​ស្វែងរក​ទិន្នន័យ​គ្រប់គ្រាន់របស់ពួកគាត់​ដែល​ជាអតិថិជនបានទេ ។ ហើយម្ចាស់ហាងនឹង​ធ្វើការ​លុបការកម្ម៉ង់របស់អតិថិជននោះចេញវិញ ។

លក្ខណ:​ពិសេស​

  • ម្ចាស់ហាង (Admin) អាច​បញ្ចូល​ទិន្នន័យ អាច​បង្ហាញ​ទិន្នន័យ អាច​ស្វែងរក​ទិន្នន័យ អាចកែប្រែ​ទិន្នន័យ អាចលុប​ទិន្នន័យ និងអាច​បញ្ចូន​ទិន្នន័យ​ទាំងនោះ​ទៅកាន់​អតិថិជនបាន ។
  • អតិថិជន (User) អាចមើលឃើញ​ទិន្នន័យ​ដែល​ម្ចាស់ហាង (Admin) បាន​បញ្ចូន​មក អាច​ធ្វើការ​បញ្ជាទិញ (Order) អាច​ស្វែងរក​ទិន្នន័យ​ដែល​បានបញ្ជាទិញ (Order) អាចកែប្រែ​ទិន្នន័យ​ប្រាប់​ទៅកាន់​ម្ចាស់ហាង (Admin) វិញ ដូចជា ឈ្មោះ លេខទូរស័ព្ទ ទីតាំង​ដែល​ត្រូវទទួលអាហារ​ដែល​បានបញ្ជាទិញបាន អាចបញ្ជាទិញដោយបង់ប្រាក់ជាមួយលុយ​ផ្ទាល់​ (Cash) ឬ​បង់ប្រាក់ជាមួយគណនីវីង (Wing)
  •  ម្ចាស់ហាង (Admin) អាចទទួល​ទិន្នន័យ​ការបញ្ជាទិញរបស់អតិថិជនបាន អាចឆែកមើលការបង់ប្រាក់របស់អតិថិជន អាចធ្វើវិក័យប័ត្រ​សម្រាប់​អតិថិជន ដោយមាន​ភ្ជាប់​ទីតាំង​សម្រាប់​ការដឹកជញ្ជូនទៅ ។ ម្ចាស់ហាង (Admin) អាច​ធ្វើការ​ផ្ទេរប្រាក់ ទៅកាន់​អតិថិជនវិញបាន​ក្នុង​ករណីអាហារបានអស់ពីស្តុក ឬ​អតិថិជនបានបង់ប្រាក់លើស​ ឬ​អ្វី​ផ្សេងទៀត ។
  •  ម្ចាស់ហាង (Admin) អាច​ធ្វើការ​កត់​ចំណាំ​ (Note) ទិន្នន័យ និងអាច​រក្សាទុក​ទិន្នន័យ​ក្នុង File បាន ។

បច្ចេកទេស​ដែល​បាន​ប្រើ​

  • C/C++ Programming Language
  • File

Log in 1-> [LOG IN AS USER] = Username : User ; Password : 123
Log in2-> [LOG IN AS ADMIN] = Username : Admin ; Password : 123

  • Screen Buffer Size-> Width : 150, Height : 5000 ; Font-> Consolas, Size : 16

📥 ចុចទីនេះ​ទាញយក​កម្មវិធី​ទាំងស្រុង