ស្នាដៃសម្រាប់វគ្គ ៖ Computer Fundamental
កុំព្យូទ័រ (Computer ) គឺជាប្រភេទម៉ាស៊ីនអេឡិចត្រូនិចដែលយើងធ្វើការប្រើប្រាស់វាដោយគ្មានព្រំដែននិងមិនចេះនឿយហត់ផងដែរ ដែលវាមានសារៈសំខាន់ណាស់ចំពោះកិច្ចការងារផ្សេងៗដូចជា ការងារទាក់ទងនឹងកិច្ចការរដ្ឋបាល គណនា ការរចនារូបភាព ការផ្ញើសារអេឡិចត្រូនិច ការស្រាវជ្រាវ ការកំសាន្ត និងកិច្ចការផ្សេងៗជាច្រើនទៀតផងដែរ ។
Computer គឺមិនសំដៅទៅលើ Hardware ណាមួយឡើយ ពោលគឺ មាន Hardware ជាច្រើនផ្គុំចូលគ្នា (Monitor , Mainboard , Hard Disk , RAM , CPU , Floppy Disk , Keyboard , Mouse , Case ....) ទើបអាចក្លាយជា Computer មួយគ្រឿងបាន ។
Computer ត្រូវបានផ្សំឡើងដោយសាមាធាតុសំខាន់ពីរគឺ Hardware និង Software ដែលក្នុងភាសាកុំព្យូទ័រគេហៅថា (Hardware ជាផ្នែករឹង) និង (Software ជាផ្នែកទន់) នៃកុំព្យូទ័រ ។