គឹម សូឡី

Kim Solei

ឆ្នាំសិក្សា 2011
មកពី សាកលវិទ្យាល័យ ន័រតុន

Picture Name

ស្នាដៃសម្រាប់វគ្គ ៖ C# Database

​កម្មវិធី​នេះ​ត្រូវបាន​បង្កើត​ឡើង ក្នុង​គោល​បំណង​ ដើម្បី​ជាការ​កំសាន្ត​មួយ​ផ្នែក​ដោយ​ធ្វើការ​ទស្សន៍ទាយ​រូបភាព​ប្លែកៗ   ដើម្បី​ពង្រីកចំនេះដឹង​ទូទៅ​ដែល​ទាក់ទងនឹង​រូបភាព​ផ្សេងៗ​ដែល​លោកអ្នក​ធ្លាប់​ស្គាល់ និងមិន​ធ្លាប់​ស្គាល់​ពីមុនមក ហើយ​កម្មវិធី​នេះអាចនឹងជួយដល់ការចងចាំនិង ពន្លឿន​ការគិតរបស់​លោកអ្នក​បានមួយ​កម្រិត​ដែរ ។

♦ ​លក្ខណៈ​ពិសេស និង​លទ្ធភាព​របស់​កម្មវិធី​

អាច​ជ្រើសរើស​វគ្គ​លេង​កំសាន្ត​បានជា​ច្រើន​ក្រុមនៃ​រូបភាព​

អាចផ្លាស់ប្តូរ​រូបភាព​ឆ្លាស់​គ្នា (Randomize) បានដោយស្វ័យ​ប្រវត្តិ​ 

​ប្រើ​ពេល ១០ វិនាទី​ក្នុង​ការទស្សន៍ទាយ​រូបភាព​នីមួយៗ​ 

- បង្ហាញ​លទ្ធផល ត្រូវ ឬ ខុស រាល់ពេល​ជ្រើសរើស​នៃការទស្សន៍ទាយ 

អាចលេង​វគ្គ​ថ្មីដ​ដែល​ម្តងទៀត ដោយ​គ្រាន់តែ​ចុចប៊ូតុង លេងម្តងទៀត នោះ​វានឹង​ធ្វើការ​ឆ្លាស់រូប ភាព​ក្នុង​វគ្គ​នេះសារជាថ្មីម្តងទៀត

អាច​បញ្ចប់​ការលេង ហើយ​បង្ហាញ​លទ្ធផល​នៃការលេងរបស់​លោកអ្នក​បាន​ដោយចុចប៊ូតុង បញ្ចប់​

នោះ​វានឹង​បង្ហាញ​លទ្ធផល​នៃការលេង​ដូចជា ចំនួន​រូបភាព​សរុបនៅ​ក្នុង​វគ្គ​ ​រូបភាព​ដែល​លោកអ្នក​ បានឆ្លើយត្រូវ រូបភាព​ដែល​លោកអ្នក​បានឆ្លើយខុស រួមទាំង​រូបភាព​ដែល​មិនបាន​ឆ្លើយ​ផងដែរ ។

 អាចមើល​លទ្ធផល​នៃការលេង

និងអាច​កំណត់​វគ្គ​សារជាថ្មីបាន​ផងដែរ ដោយ​លោកអ្នក​ចុចប៊ូតុង កំណត់​សារឡើងវិញនោះ​   លោកអាច​ជ្រើសរើស​វគ្គ ដើម្បី​លេងម្តងទៀតបានហើយ ៕

​បច្ចេកវិទ្យា និង​កម្មវិធី​ដែល​ចូលរួម​ប្រើ​

- Microsoft Visual Studio 2010 (C#)

- រួមផ្សំជាមួយ​បច្ចេកវិទ្យា LINQ-TO-XML

📥 សូមចុចទីនេះ ដើម្បី​ទាញយក​