យ៉ាន់ វណ្ណេត

Yann Vanneth

ឆ្នាំសិក្សា 2024
មកពី សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ

​កម្មវិធី FuncQuizze

ស្នាដៃសម្រាប់វគ្គ ៖ C# for Beginner
ថ្ងៃប្រគល់ ៖ 2024-11-30

♦ Assignment សិស្ស​សិក្សា​ជំនាញ Mobile Application (Flutter)  ​បញ្ចប់​វគ្គ​សិក្សា C# ​បន្ទាប់ពី​សិក្សា​បាន​រយៈពេល 8 ខែ (C++, C++OOP, C#) ដែល​បានឡើង​ការពារ Assignment បញ្ចប់​ដោយជោគជ័យ កាលពី​ថ្ងៃ​ទី 29 ខែវិច្ឆិកា កន្លងមក​ដែល​មានសមាជិកក្រុម 4 នាក់  Mr. Yann Vanneth, Miss. Taem Marina, Mr. Prach Boroeurn, Mr. Oeun David

- បង្រៀនដោយ ៖ លោកគ្រូ គីម សូឡី និង លោកគ្រូ ទៀង ចាន់ដាឡែន

គោល​បំណង​នៃ​កម្មវិធី​
​កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង ផ្ដល់​នូវ​ការកម្សាន្តមួយបែបដល់អ្នក​ប្រើ​ប្រាស់ តាមរយៈ​សំណួរ​ដែល​មាន​ក្នុង​កម្មវិធី​ព្រមជាមួយ​គ្នា​នោះអ្នក​ប្រើ​ប្រាស់​ក៏​អាចទទួលបាន​ចំណេះដឹង​មកវិញ​បន្ទាប់ពី​ចប់​ក្នុង​វគ្គ​នីមួយៗ ។
លក្ខណៈ​ពិសេស​
​សំណួរ​នីមួយៗ​មានការបែងចែក​ទៅតាម​កម្រិត និង​ប្រភេទ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ពិន្ទុ
(ដោយរាល់ពេលអ្នក​ប្រើ​ប្រាស់​ឆ្លើយ​នូវ​សំណួរ​បានត្រឹមត្រូវ និងមានការ​ផ្ដល់​នូវ​ពិន្ទុ) មាន​ប្រព័ន្ធ​តាមដាន​ដំណើរ​ការ​ធ្វើតេស្ដមាន UI ស្អាត និងភាពទាក់ទាញការ​រក្សាទុក​ទិន្នន័យ​ធ្វើឡើង​ជាមួយនឹង​កម្មវិធី SQLite ។
​លក្ខណៈ​លម្អិត​បន្ថែម​
User Interface:
- មានភាព​ងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ជាមួយ​ជម្រើស​ជា​ច្រើន (ចាប់ផ្តើម​សំណួរ មើល លទ្ធផល អំពីពួកយើង ចាកចេញពី​កម្មវិធី ។ ល ។ ) ។
- បង្ហាញ​រយៈពេល​ធ្វើតេស្ដរាប់ថយក្រោយ​នៅលើ​អេក្រង់​
​ប្រភេទ​សំណួរ​៖
- អ្នក​ប្រើ​ប្រាស់​អាច​ជ្រើសរើស​ប្រភេទ​ពីសំណុំ​ដែល​បាន​កំណត់​ជាមុន (C++, C#, ចំណេះដឹង​ទូទៅ​,…)
- ការ​ជ្រើសរើស​សំណួរ​ដោយចៃដន្យពីសំណុំ​សំណួរ​ជា​ច្រើន​ក្នុង​ប្រភេទ​នីមួយៗ ។
​កម្មវិធី​កំណត់​រយៈពេល​ធ្វើតេស្ដ៖
- អ្នក​ប្រើ​ប្រាស់​អាច​ធ្វើការ​កំណត់ ឬ​ជ្រើសយក​ជម្រើស​រយៈពេល​ដែល​មានស្រាប់ ។
ការ​គ្រប់គ្រង​សំណួរ​៖
- សំណួរ​ជា​ប្រភេទ​ពហុ​ជម្រើស (multiple-choice questions) ។
- ក្នុង​ការធ្វើតេស្ដ​នីមួយៗ​មាន​សំណួរ​ចំនួន 10
- ក្នុង​មួយ​សំណួរ​គេអាចទទួលបាន 10 ពិន្ទុ​
ការគណនា​លទ្ធផល​៖
- កម្មវិធី​គណនា​ពិន្ទុ​សរុបដោយផ្អែកលើ​ចម្លើយ​ត្រឹមត្រូវ និងមិនត្រឹមត្រូវ
- បង្ហាញ​ការសង្ខេបនៃការអនុវត្ត (ឧ. ពិន្ទុ ភាគរយ ត្រឹមត្រូវ និង​ចម្លើយ​មិនត្រឹមត្រូវ)
ប្រវត្តិ​លទ្ធផល​៖
- អ្នក​ប្រើ​ប្រាស់​អាចមើល​ប្រវត្តិ​នៃការព្យាយាមឆ្លើយ​សំណួរ រួមទាំង​ពិន្ទុ និងកាលបរិច្ឆេទ ។
បច្ចេទេស​ក្នុង​ការ​ប្រើ​ប្រាស់​៖
- C# (WPF .NET8) , - Database (SQLite) , - Visual Studio 2022, - Figma
ចុចទីនេះ ដើម្បី​ទាញយក​កម្មវិធី​ទៅ​ប្រើ​ប្រាស់​សាកល្បងដោយឥតគិតថ្លៃ