ស្នាដៃសម្រាប់វគ្គ ៖ C# for Beginner
ថ្ងៃប្រគល់ ៖ 2024-11-30
♦ Assignment សិស្សសិក្សាជំនាញ Mobile Application (Flutter) បញ្ចប់វគ្គសិក្សា C# បន្ទាប់ពីសិក្សាបានរយៈពេល 8 ខែ (C++, C++OOP, C#) ដែលបានឡើងការពារ Assignment បញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី 29 ខែវិច្ឆិកា កន្លងមកដែលមានសមាជិកក្រុម 3 នាក់ Mr. Koy Yotraboth, Mr. Yong Bunleng, Mr. Sam Sokunthea
- បង្រៀនដោយ ៖ លោកគ្រូ គីម សូឡី និង លោកគ្រូ ទៀង ចាន់ដាឡែន
- Mentors ៖ អ្នកគ្រូ វុធ រចនា និង លោកគ្រូ និត សុធារិទ្ធ ឈ្មោះសមាជិក៖ កុយ យុត្ត្រាបុត្រ , សំ សុគន្ធធារ , យ៉ង់ ប៊ុនឡេង
♦ ពិពណ៌នាស្នាដៃ៖
កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងឲ្យអ្នកប្រើប្រាស់ធ្វើការបម្លែងចេញនូវ QR Code ដែលប្រើប្រាស់ទៅលើទិន្នន័យដែលទទួលបានពីអ្នកប្រើប្រាស់ ក្នុងនោះមានដូចជា តំណរភ្ជាប់ (Link) និងអក្សរ (WIFI) ។ ក្នុងនោះអ្នកប្រើប្រាស់ក៏អាចធ្វើការបង្កើតចេញនូវ QR Code ក្នុងទម្រង់ច្រើន ដោយមិនចាំបាច់ធ្វើការបញ្ចូលទិន្នន័យម្តងមួយៗនោះឡើយ ហើយសម្រាប់ការប្រើប្រាស់វិញគឺមានភាពទាន់សម័យ ដោយអ្នកប្រើប្រាស់និងទទួលបានអារម្មណ៍ប្លែក ដោយអាចធ្វើការលេងស្ទាយ៍ ដូរពណ៌ QR Code បាន ។ លើសពីនេះទៀត នៅពេលដែលអ្នកប្រើប្រាស់ចង់ទាញយក QR Code ទៅប្រើប្រាស់ក្នុងទម្រង់ជារូបភាព កម្មវិធីនេះនឹងផ្ដល់នូវជម្រើសរក្សាទុករូបភាពជាច្រើនផងដែរ ដូចជា .PNG .JPG .JPEG… ។ សម្រាប់ទិន្នន័យដែលអ្នកប្រើប្រាស់ធ្លាប់បានធ្វើការបញ្ចូលទុកកន្លងមក ពួកគេក៏អាចនៅតែទាញយកមកប្រើប្រាស់វិញបានផងដែរ
♦ លក្ខណៈពិសេស៖
• Generate QR Codeo (- ធ្វើតំណភ្ជាប់ជា QR Codeo, - បង្កើតតំណ WIFI ទៅជា QR Codeo, - គាំទ្រលើ Version ផ្សេងៗរបស់ QR Code)
• រក្សាទុក QR Codeo (- អនុញ្ញាតឲ្យអ្នកប្រើប្រាស់រក្សាទុក QR Code ក្មុងទម្រង់ជារូបភាពផ្សេង ឧទា. PNG, JPG និង.JPEG)
• បង្ហាញផ្ទាំង QR Code នៅលើអេក្រង់ដោយផ្ទាល់នៅពេលដែលកំពុងបម្លែង
• បន្ថែមរូបភាពលើ QR Code (- អ្នកប្រើប្រាស់អាចកែប្រែទៅលើផ្ទាំង QR Code ដូចជា៖ ពណ៌ ស៊ុម ជាដើម)
• បម្លែង QR Code ក្នុងទម្រង់ទទួលបានទិន្នន័យច្រើន (- អាចធ្វើការបម្លែងជា QR Code ច្រើននៅពេលអ្នកប្រើប្រាស់បញ្ចូលទិន្នន័យជាបញ្ចី)
• អាចផ្លាស់ប្ដូរភាសាបាន
• អាចផ្លាស់ប្ដូរពណ៌ Theme បាន
♦ គុណសម្បត្តិ៖
• Friendly User Interface
• ងាយស្រួលប្រើប្រាស់
• អាចផ្លាស់ប្ដូរភាសា
• អាចផ្លាស់ប្ដូរពណ៌ Theme បាន
♦ គុណវិបត្តិ៖
• កម្មវិធីរបស់ពួកយើងមិនអាចពង្រីក ពង្រួមទំហំ QR Code បានទេ
• មិនអាច Read QR បានទេ
• មិនអាចកែ Layout QR Code បានទេ
♦ បច្ចេកទេសប្រើ៖
- C# (WPF .NET8) , - Database (SQLite) , - Git, Git Hub, - Figma, - Canva, - Visual Studio 2022, - .Net 8.0, - Adobe Photoshop, - Adobe Premiere
ចុចទីនេះ ដើម្បីទាញយកកម្មវិធីទៅប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ