ឆ្នាំសិក្សា 2020
មកពី Tongren University (ខេត្ត Guizhou ប្រទេសចិន)
Online Burger Management System
ស្នាដៃសម្រាប់វគ្គ ៖ C/C++
ថ្ងៃប្រគល់ ៖ 2021-04-26
♦ ពិពណ៌នាស្នាដៃ៖
កម្មវិធីនេះ បង្កើតឡើងសម្រាប់អ្នកអាជីវកម្មលក់អាហារតាមអនឡាញដែលអាចផ្ដល់ភាពងាយស្រួលសម្រាប់ម្ចាស់ហាង (Admin) ក្នុងការបញ្ចូល និងគ្រប់គ្រងទិន្នន័យផ្សេងៗ និងមានភាពងាយស្រួលសម្រាប់អតិថិជនក្នុងការបញ្ជាទិញ (Order) ។
♦ ផលវិបាកនៃការប្រើកម្មវិធីនេះ
កម្មវិធីនេះ អតិថិជនអាចធ្វើការបញ្ជាទិញ (Order) មួយមុខអាហារ គិតលុយមួយដង ។ ប៉ុន្ដែអតិថិជនអាចធ្វើការបញ្ជាទិញ (Order) អាហារច្រើនដងបាន ។
កម្មវិធីនេះ តម្រូវឲ្យអតិថិជនត្រូវតែចងចាំ និងបំពេញ ឬបញ្ចូល (Serial number of ordering) របស់ខ្លួន ឲ្យបានត្រឹមត្រូវដូចទៅនឹងការបញ្ចូលលេខទូរស័ព្ទដៃរបស់ពួកគាត់ដែរ បើកាលណាពួកគាត់បញ្ចូលខុស នោះខាងម្ចាស់ហាង (Admin) នឹងមិនអាចស្វែងរកទិន្នន័យគ្រប់គ្រាន់របស់ពួកគាត់ដែលជាអតិថិជនបានទេ ។ ហើយម្ចាស់ហាងនឹងធ្វើការលុបការកម្ម៉ង់របស់អតិថិជននោះចេញវិញ ។
♦ លក្ខណ:ពិសេស
- ម្ចាស់ហាង (Admin) អាចបញ្ចូលទិន្នន័យ អាចបង្ហាញទិន្នន័យ អាចស្វែងរកទិន្នន័យ អាចកែប្រែទិន្នន័យ អាចលុបទិន្នន័យ និងអាចបញ្ចូនទិន្នន័យទាំងនោះទៅកាន់អតិថិជនបាន ។
- អតិថិជន (User) អាចមើលឃើញទិន្នន័យដែលម្ចាស់ហាង (Admin) បានបញ្ចូនមក អាចធ្វើការបញ្ជាទិញ (Order) អាចស្វែងរកទិន្នន័យដែលបានបញ្ជាទិញ (Order) អាចកែប្រែទិន្នន័យប្រាប់ទៅកាន់ម្ចាស់ហាង (Admin) វិញ ដូចជា ឈ្មោះ លេខទូរស័ព្ទ ទីតាំងដែលត្រូវទទួលអាហារដែលបានបញ្ជាទិញបាន អាចបញ្ជាទិញដោយបង់ប្រាក់ជាមួយលុយផ្ទាល់ (Cash) ឬបង់ប្រាក់ជាមួយគណនីវីង (Wing) ។
- ម្ចាស់ហាង (Admin) អាចទទួលទិន្នន័យការបញ្ជាទិញរបស់អតិថិជនបាន អាចឆែកមើលការបង់ប្រាក់របស់អតិថិជន អាចធ្វើវិក័យប័ត្រសម្រាប់អតិថិជន ដោយមានភ្ជាប់ទីតាំងសម្រាប់ការដឹកជញ្ជូនទៅ ។ ម្ចាស់ហាង (Admin) អាចធ្វើការផ្ទេរប្រាក់ ទៅកាន់អតិថិជនវិញបានក្នុងករណីអាហារបានអស់ពីស្តុក ឬអតិថិជនបានបង់ប្រាក់លើស ឬអ្វីផ្សេងទៀត ។
- ម្ចាស់ហាង (Admin) អាចធ្វើការកត់ចំណាំ (Note) ទិន្នន័យ និងអាចរក្សាទុកទិន្នន័យក្នុង File បាន ។
♦ បច្ចេកទេសដែលបានប្រើ
- C/C++ Programming Language
- File
Log in 1-> [LOG IN AS USER] = Username : User ; Password : 123
Log in2-> [LOG IN AS ADMIN] = Username : Admin ; Password : 123
- Screen Buffer Size-> Width : 150, Height : 5000 ; Font-> Consolas, Size : 16
📥 ចុចទីនេះទាញយកកម្មវិធីទាំងស្រុង