តើ​កុំព្យូទ័រ​របស់​លោកអ្នក​ធា្លប់មាន​បញ្ហា​អី្វ​ខ្លះ​?

បង្កើតដោយ៖ ផុន បូរ៉ី
ស្នាដៃសម្រាប់វគ្គ ៖ Computer Fundamental

 ​កុំព្យូទ័រ (Computer ) គឺជា​ប្រភេទ​ម៉ាស៊ីន​អេឡិចត្រូនិច​ដែល​យើង​ធ្វើការ​ប្រើ​ប្រាស់​វាដោយ​គ្មាន​ព្រំដែននិងមិនចេះនឿយហត់​ផងដែរ ដែល​វាមាន​សារៈ​សំខាន់​ណាស់ចំពោះកិច្ចការ​ងារ​ផ្សេង​ៗ​ដូចជា ការងារ​ទាក់ទងនឹង​កិច្ចការរដ្ឋបាល គណនា ការរចនា​រូបភាព ការ​ផ្ញើ​សារ​អេឡិចត្រូនិច ការ​ស្រាវជ្រាវ ការ​កំសាន្ត និងកិច្ចការផ្សេងៗ​ជា​ច្រើន​ទៀតផង​ដែរ ។

Computer គឺមិនសំដៅ​ទៅលើ Hardware ​ណាមួយ​ឡើយ ពោលគឺ មាន Hardware ជា​ច្រើន​ផ្គុំ​ចូល​គ្នា (Monitor , Mainboard , Hard Disk , RAM , CPU , Floppy Disk , Keyboard , Mouse , Case ....) ទើបអាចក្លាយ​ជា Computer មួយគ្រឿងបាន ។

Computer ​ត្រូវបាន​ផ្សំឡើងដោយសាមាធាតុ​សំខាន់​ពីរគឺ Hardware និង Software ​ដែល​ក្នុង​ភាសាកុំ​ព្យូទ័រគេហៅថា (Hardware ជា​ផ្នែក​រឹង) និង (Software ជា​ផ្នែក​ទន់) នៃ​កុំព្យូទ័រ ។

​ទាញយក​អត្ថបទ