ស្នាដៃសម្រាប់វគ្គ ៖ C# Database
កម្មវិធីនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីជាការកំសាន្តមួយផ្នែកដោយធ្វើការទស្សន៍ទាយរូបភាពប្លែកៗ ដើម្បីពង្រីកចំនេះដឹងទូទៅដែលទាក់ទងនឹងរូបភាពផ្សេងៗដែលលោកអ្នកធ្លាប់ស្គាល់ និងមិនធ្លាប់ស្គាល់ពីមុនមក ហើយកម្មវិធីនេះអាចនឹងជួយដល់ការចងចាំនិង ពន្លឿនការគិតរបស់លោកអ្នកបានមួយកម្រិតដែរ ។
♦ លក្ខណៈពិសេស និងលទ្ធភាពរបស់កម្មវិធី
- អាចជ្រើសរើសវគ្គលេងកំសាន្តបានជាច្រើនក្រុមនៃរូបភាព
- អាចផ្លាស់ប្តូររូបភាពឆ្លាស់គ្នា (Randomize) បានដោយស្វ័យប្រវត្តិ
- ប្រើពេល ១០ វិនាទីក្នុងការទស្សន៍ទាយរូបភាពនីមួយៗ
- បង្ហាញលទ្ធផល ត្រូវ ឬ ខុស រាល់ពេលជ្រើសរើសនៃការទស្សន៍ទាយ
- អាចលេងវគ្គថ្មីដដែលម្តងទៀត ដោយគ្រាន់តែចុចប៊ូតុង លេងម្តងទៀត នោះវានឹងធ្វើការឆ្លាស់រូប ភាពក្នុងវគ្គនេះសារជាថ្មីម្តងទៀត
- អាចបញ្ចប់ការលេង ហើយបង្ហាញលទ្ធផលនៃការលេងរបស់លោកអ្នកបានដោយចុចប៊ូតុង បញ្ចប់
នោះវានឹងបង្ហាញលទ្ធផលនៃការលេងដូចជា ចំនួនរូបភាពសរុបនៅក្នុងវគ្គ រូបភាពដែលលោកអ្នក បានឆ្លើយត្រូវ រូបភាពដែលលោកអ្នកបានឆ្លើយខុស រួមទាំងរូបភាពដែលមិនបានឆ្លើយផងដែរ ។
- អាចមើលលទ្ធផលនៃការលេង
- និងអាចកំណត់វគ្គសារជាថ្មីបានផងដែរ ដោយលោកអ្នកចុចប៊ូតុង កំណត់សារឡើងវិញនោះ លោកអាចជ្រើសរើសវគ្គ ដើម្បីលេងម្តងទៀតបានហើយ ៕
♦ បច្ចេកវិទ្យា និងកម្មវិធីដែលចូលរួមប្រើ
- Microsoft Visual Studio 2010 (C#)
- រួមផ្សំជាមួយបច្ចេកវិទ្យា LINQ-TO-XML