កឿន ដូច

Kourn Doch

ឆ្នាំសិក្សា 2020
មកពី សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ

Mart Management system

ស្នាដៃសម្រាប់វគ្គ ៖ C/C++
ថ្ងៃប្រគល់ ៖ 2021-04-30

ពិពណ៌​នាស្នាដៃ កម្មវិធី​នេះ ត្រូវបាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​សម្រួល​ដល់ការ​គ្រប់គ្រង​ទំនិញ គ្រប់គ្រង​បុគ្គលិក និងជា​ពិសេស​គឺការ​គ្រប់គ្រង​ទៅលើ​ការលក់ទំនិញ​ឲ្យ​អតិថិជន ដែល​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង ហាង​ទាំងមូល​កាន់តែមានភាព​ប្រសើរ​ឡើង ។

♦ ​លក្ខណៈ​ពិសេស ៖

  • មាន​ប្រព័ន្ធ​សុវត្ថិភាព​ដោយរាល់ពេល User បើក​កម្មវិធី​User អាច​បញ្ចូល​ឈ្មោះ និង Password ដោយខ្លួនឯង ដើម្បី​ធ្វើការ​Login ចូល​ប្រើ​ប្រាស់​កម្មវិធី ហើយ​ថែមទាំង​អាច​ផ្លាស់ប្ដូរ​ឈ្មោះ និង Password ​ដែល​ដាក់ហើយបានដោយខ្លួនឯង​ទៀតផង
  • ​នៅពេល​ដែល​Admin ភ្លេចUsername Adminអាច​ស្វែងរក​ Username បានដោយ​គ្រាន់តែ​ចាំ Password ហើយ​នៅពេល​ដែល​Admin ភ្លេចPassword Adminអាច​ស្វែងរក​ Password បានដោយ​គ្រាន់តែ​ចាំUsername  
  • ​គ្រប់គ្រង​ទំនិញ​ក្នុង​ស្តុកមាន (Insert , Show ,Search ,Update ,Delete)
  • អាចដឹងពីចំណូល​ដែល​បានពីការលក់ និង ចំណាយ​សរុបនៃProduct ​ដែល​មាន​ក្នុង​ស្តុក
  • ដឹងពីចំនួនProduct សរុប​ក្នុង​ស្តុក
  • ​គ្រប់គ្រង​បុគ្គលិកមាន (Insert , Show ,Search ,Update ,Delete)
  • មាន​លក្ខណៈ​ពិសេស​មួយដោយអាយុរបស់Staff ​ត្រូវបាន​គណនារួចជាស្រេច​នៅពេល​បញ្ចូល​ទិន្នន័យ Birthdate រួចរាល់ ប្រសិនបើ​អាយុក្រោម១៨​ឆ្នាំ​មិន​អនុញ្ញាត​ឲ្យ​បញ្ចូល​តនោះឡើយ ។
  • ​គ្រប់គ្រង​ការលក់​មាន (Insert , Show, Update , Delete)
  • មានកាលបរិច្ឆេទច្បាស់លាស់​ក្នុង​ការចេញ Invoice ​ឲ្យ​អតិថិជន
  • អាចមើល Invoice ពេលក្រោយបាន
  • មិន​ឲ្យ​មាន barcode ID ស្ទួនឡើយ
  • ហើយនិងមុខងារ ដើម្បី​បង្ហាញ​ម៉ោង​និង​ថ្ងៃ​ខែ​ឆ្នាំ​នាពេលបច្ចប្បន្ន

​♦ បច្ចេកទេស​ប្រើ​ 

  • C++ Programming Language
  • File binary

📥 ចុចទីនេះ ដើម្បី​ទាយយក​កម្មវិធី​ទាំងស្រុង