ផែន មករា

Phen Makara

ឆ្នាំសិក្សា 2024
មកពី សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ

​បង្កើត​ឯកសារ​ប្រវត្តិ​រូប (CV)

ស្នាដៃសម្រាប់វគ្គ ៖ C# for Beginner
ថ្ងៃប្រគល់ ៖ 2024-11-30

♦ Assignment សិស្ស​សិក្សា​ជំនាញ Mobile Application (Flutter)  ​បញ្ចប់​វគ្គ​សិក្សា C# ​បន្ទាប់ពី​សិក្សា​បាន​រយៈពេល 8 ខែ (C++, C++OOP, C#) ដែល​បានឡើង​ការពារ Assignment បញ្ចប់​ដោយជោគជ័យ កាលពី​ថ្ងៃ​ទី 29 ខែវិច្ឆិកា កន្លងមក​ដែល​មានសមាជិកក្រុម 3 នាក់  Phen Makara , Sreang Rathana , Taing ChingSong

- បង្រៀនដោយ ៖ លោកគ្រូ គីម សូឡី និង លោកគ្រូ ទៀង ចាន់ដាឡែន

✨ ធាតុពិតទៅ​សម្រាប់​ជំនាញអភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទដៃដោយ​ប្រើ​ប្រាស់ Flutter framework គឺល្អ​បំផុត អ្នក​សិក្សា​គួររៀន Dart programming ជាមុន ដោយសារ Flutter framework អភិវឌ្ឍន៌ដោយ​ប្រើ​ប្រាស់ Dart ។ ប៉ុន្តែ ដើម្បី​ជាប្រយោជន៍​ដល់សិស្ស ក្នុង​លទ្ធភាព​ពង្រីកអាជីពរបស់ខ្លួន​ក្នុង​ភាពជា Programmer ម្យ៉ាង​ទៀត​ដោយសារ Dart គឺជាភាសា​ដែល​មាន Concept ស្រដៀង​គ្នា​នឹង C# ទើប​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកវិទ្យា អាន-ANT ជ្រើសរើស​ភាសារ C# គឺជាភាសាអាទិភាព​សម្រាប់​អ្នក​សិក្សា​ត្រូវរៀនមុនចូលដល់ការ​សិក្សា​ជំនាញអភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទដៃដោយ​ប្រើ Flutter framework ក្រោយពីសិស្ស​បញ្ចប់​ការ​សិក្សា​ភាសា C++ OOP ។ សូម​បញ្ជាក់​ផងដែរ ការ​ដែល​អ្នក​សិក្សា​បានចេះភាសា C# នោះអ្នក​សិក្សា​ក៏​អាចសាកល្បងនិងងាយ​ប្រើ​ភាសា C# សម្រាប់​អភិវឌ្ឍន៍​កម្មវិធី Android និង iOS តាមរយៈ Xamarin ផងដែរ​ ✨

♦ ពិពណ៌នាស្នាដៃ៖

CV Generator គឺជាកម្មវីធី​ដែល​មានគោល​បំណង​បង្កើត​ឡើង ដើម្បី​​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​បង្កើត CV (Curriculum Vitae)

​ដែល​បាន​ផ្ដល់​នូវ​ភាព​ងាយស្រួល រហ័ស និងរចនា​ស្អាត​ៗ​ផងដែរ ។

♦ ​លក្ខណៈ​ពិសេស​៖

អ្នក​ប្រើ​ប្រាស់​អាច​បង្កើត CV បាន ដោយ​គ្រាន់តែ បញ្ចូល​ព័ត៌មាន​របស់យើង​ទៅកាន់​កម្មវិធី CV-Generator នោះអ្នកនឹងទទួលបាន CV ទៅតាម​អ្វី​ដែល​យើងចង់បាន ហើយលើសពីនេះទៅទៀតរាល់​ព័ត៌មាន​របស់អ្នក​ប្រើ​ប្រាស់​ដែល​បាន​បញ្ចូល​គឺ​ត្រូវបាន​រក្សាទុក​ក្នុង File Json ដើម្បី​ទុក​ប្រើ​ប្រាស់​ពេលក្រោយ ។

 ​លក្ខណៈ​លម្អិត​បន្ថែម​

• មាន Templates ច្រើន​ព្រមទាំង​មាន Design ផ្សេងៗ​គ្នា ។

• អាច​ធ្វើការ​កែប្រែ​ទម្រង់​របស់ CV បាន (e.g. ពុម្ភអក្សរជាដើម) ។

• មានមុខងារ History ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាចយក​ទិន្នន័យ​ចាស់មក​ប្រើ​ប្រាស់​បន្តបាន ។

• អ្នក​ប្រើ​ប្រាស់​អាច​ធ្វើការ​រក្សា​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួនបាន​តាមរយៈ​មុខងារ Profile ដើម្បី​អាច​ប្រើ​ប្រាស់​នៅពេល​បំពេញ​ព័ត៌មាន​របស់ CV ជាដើម ។

• អាច​រក្សាទុក​ជា PDF file

♦ បច្ចេទេស​ប្រើ​៖ C# (WPF .NET8) , - JSON File, - Visual Studio 2022, - Figma, - Adobe Photoshop

ចុចទីនេះ ដើម្បី​ទាញយក​កម្មវិធី​ទៅ​ប្រើ​ប្រាស់​សាកល្បងដោយឥតគិតថ្លៃ