ឆ្នាំសិក្សា 2014
មកពី សាកលវិទ្យាល័យ ន័រតុន
កម្មវិធី ជំនួយក្នុងការលក់ទំនិញ
ស្នាដៃសម្រាប់វគ្គ ៖ C# for Beginner
♦ ពិពណ៌នាស្នាដៃ៖
កម្មវិធីនេះបង្កើតឡើង ដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការរក្សាទិន្នន័យពីការសរសេរដោយដៃទៅជាការប្រើ Computer ។ អ្នកប្រើប្រាស់ងាយស្រួលបញ្ចូល កែ និងលុបទិន្នន័យបានយ៉ាងរហ័ស ។
♦ ស្វែងយល់ពីរបៀបប្រើប្រាស់ខ្លះៗ របស់កម្មវិធី៖
- ប៊ូតុង ស្វែងរក នៅពេលដែលយើងចុចលើវា នោះវានឹងស្វែងរកទិន្នន័យនៅក្នុង File ហើយវាមានភាពងាយស្រួលក្នុងការស្វែងរកនៅទិន្នន័យបានយ៉ាងរហ័ស និងទាន់ចិត្ត ។
- ប៊ូតុង កែបន្ថែម នៅពេលដែលយើងចុចលើវា នោះវានឹងកែបន្ថែមរបស់ទិន្នន័យ ។
- ប៊ូតុង បន្ថែម នៅពេលដែលយើងចុចលើវា នោះវានឹងបញ្ចូលទិន្នន័យ ។
- ប៊ូតុង បង្ហាញ នៅពេលដែលយើងចុចលើវា នោះវានឹងបង្ហាញទិន្នន័យនៅក្នុង ListView
- ប៊ូតុង ប្តូរប្រាក់ នៅពេលដែលយើងចុចលើវា នោះវានឹងចេញ Form មួយសម្រាប់យើងប្តូរប្រាក់
- ប៊ូតុង លុប នៅពេលដែលយើងចុចលើវា នោះវានឹងលុបទិន្នន័យចោល ។
- ប៊ូតុង បញ្ចូលថ្មី នៅពេលដែលយើងចុចលើវា នោះវានឹង លុបទិន្នន័យនៅក្នុងប្រលោះកន្លែងយើងបានបញ្ចូល ។
♦ លក្ខណៈពិសេស៖
- បង្ហាញពីមុខងារនៃប៊ូតុងនីមួយៗដោយប្រើអក្សរងាយស្រូលក្នុងការប្រើប្រាស់ ។
- អាចធ្វើការផ្លាស់ប្តូរប៊ូតុង ក្នុងការជ្រើសរើសផ្នែកណាមួយនៃកម្មវិធីនេះ ដើម្បីធ្វើការ បានយ៉ាងរហ័ស ដោយគ្មានការ Error ។

