ផៃ ចាន់តុលា

Phay Chan Tola

ឆ្នាំសិក្សា 2011
មកពី Cambodia India Entrepreneurship Development Centre -CIEDC

​សិក្សា​ពី Acronis True Image

ស្នាដៃសម្រាប់វគ្គ ៖

Acronis  គឺជា​កម្មវិធី​មួយ​ប្រភេទ​ដែល​សម្រាប់​ធ្វើការ​  back up ទិន្នន័យ ដើម្បី​រក្សាទុក ជៀសវាង​នៅពេល​ដែល​យើងបាត់បង់ ឯកសារនោះយើងអាច​ធ្វើការ​  Restore  ទិន្នន័យ​ដែល​បាន បាត់មកវិញផង ។ កម្មវិធី​នេះមិនត្រឹមតែអាច  back  up  នៅឯកសារប៉ុណ្ណោះទេ ថែមទាំងអាច  back up នៅ  Application បានទៀត ។

ការ  back  up  Application  គឺជាការ  back up យកតែ​កម្មវិធី​ណា​ដែល​យើងចង់បាន  តែប៉ុណ្ណោះ  ព្រោះ​វាធ្វើ​ឱ្យ​ចំណេញ​ពេលវេលា  ចំណេញ​  Space របស់ Hard disk  ព្រមទាំងជួយ​បង្កើន​ល្បឿន​ក្នុង​ការ  back up  ឱ្យ​កាន់តែ​លឿន​បានមួយ​កម្រិត ។ នៅពេល​ដែល​យើងរើសចំ អ្វី​ដែល​ជាគោលដៅចង់បានមក​ធ្វើការ​  back up ។

តើអី្វជា Application ?

Application  គឺជា​កម្មវិធី​ដែល​យើងបានដំទើ្បង​ក្នុង Computer ដើម្បី​ប្រើ​ប្រាស់​ជាប្រចាំ  ដូចជា​៖  ​កម្មវិធី​  Microsoft  Office  (word ,excel, power point) , កម្មវិធី​ចាក់បទភ្លេង Storm code, Gom player, Power DVD  ព្រមទាំង​កម្មវិធី​មួយចំនួនទៀត​ដែល​វា support ជាមួយនឹង Acornis True Image  2010 ។

​លក្ខណៈ​ពិសេសរបស់ Acronis អាច​បង្កើត​ជា Boot Device តាមរយៈ CD Drive or USB Drive ផ្ទាល់​តែម្តង ។ ការ​បង្កើត​  Boot  បែបនេះគឺវាមាន  សារៈប្រយោជន៍​នៅពេល​ដែល Computer របស់យើងខូច Window  យើងអាច​បង្កើត​ជា  Boot  តាមរយៈ​  flash ឬ​ក៏ CD Drive  ហើយចូលទៅកែត្រង់  Boot Set  up ដើម្បី​ធ្វើការ​  back  up  ឯកសារនោះទុកមុនពេល Format  Windows ។

ជាមួយគ្នានេះដែរនៅ​ក្នុង​  Acronis  2010 មាននៅ Service ជា​ច្រើន​ដែល​ភ្ជាប់​មកជាមួយ ដូចជា​អាចចាក់  Password  ឯកសារ​ដែល​បាន  back  up  ដើម្បី​ធ្វើការ​ពារពីការចូលមើល   ឯកសារដោយ​គ្មាន​ការ​អនុញ្ញាត​ពី ម្ចាស់ដើម ហើយអាចបង្រួម​ទំហំ​  ឯកសារ​ដែល​បានរួចឲកាន់តែមាន​ទំហំ​តូច  និង    រក្សាទុក​យ៉ាង​មាន​សុវត្ថិភាព​  ដោយវា​ធ្វើការ​  Zip  ឯកសារនោះ ។

ដូចនេះខ្ញុំសូមលើកយក  Service  មួយ​ក្នុង​ចំណោម​  Service  របស់  Acronis 2010 មក​ធ្វើការ​បង្ហាញ​គឺការ  Back  Up  Application  :

  • ដើម្បី​ធ្វើការ​  Back Up  បានលុះត្រាតែយើងមាន  Source  Acronis True  image home  2010ជាមុនសិន ។
  • ចាប់ផ្តើមតំទ្បើង​កម្មវិធី​  Acronis  True image home 2010:ចុច  Dobleclick  លើ  File  Setup

បន្ទាប់មកយកពាក្យ  Install all Acronis True Image Home

បន្ទាប់វា​បង្ហាញ​  Dialog box 1 មក  រួច  Button  Next:

យក  I  Accept

យក  Yes, I want to participate

បន្ទាប់មក  Pass  Serial

យក  Typical  រួច  Next

យក  Install  from  all user

រួចចុច  Proceed

រងចាំដល់វាចប់  រួច  ចុច  Reboot  មួយជាការស្រេច

  • ក្រោយពីបានដំទ្បើងហើយ  ចាប់ផ្ដើម  back up  : ឧទាហរណ៍  ខ្ញុំចង់  back up  Microsoft officePower  DVD ,Winam  និង  WinRar   ។   បើក​កម្មវិធី​  Acronis  រួច  យក  File and Folder

បន្ទាប់មក  វា​ឱ្យ​យើងរើស  Application  អ្វី​ដែល​យើងចង់  back  up  ទុក  រួចចុច  Next

បន្ទាប់មកទៀត  វានឹង​ឱ្យ​យើង​ជ្រើសរើស​ទីតាំង ដើម្បី​ចង់រក្សាទុកឯកសារ  រួចចុច  browse

រួចចុច  Generate  Name ហើយ  ok  បន្ទាប់ចុច  Next

ជា​ចុងក្រោយ​ចុច  Proceed  រងចាំដល់វា​ដំណើរ​ការចប់

ហើយ​នៅពេល​ដែល​ចង់  Restore  ការ​ដែល​យើងបាន  back up  សូចចុច  Browse for  back  up    រួច​ស្វែងរក​ទីតាំង  ឯកសារ​ដែល​បាន  back  up  ដើម្បី​ធ្វើការ​  Restore  ជាការស្រេច  ។

ក្រោយពីពេល​ដែល​យើងបាន​ធ្វើការ​  Restore  រូចយើង  និង ទទួលបាន​នូវ​ឯកសារ​ដែល​បាន Back  Up  មាននៅ​ក្នុង​  Computer  ដើម្បី​ធ្វើការ​ប្រើ​ប្រាស់​បានធម្មតា ។

អញ្ជឹង​ក្នុង​ការ  Back  Up  Application  តាមរយៈ​  Acronis  True  Image 2010  ត្រូវបាន​បញ្ជប់ ។