ស្នាដៃសម្រាប់វគ្គ ៖ C# Database
កម្មវិធីនេះត្រូវបាន បង្កើតឡើង ដើម្បីសម្រួលដល់អ្នកប្រើប្រាស់ រឺ ម្ចាស់អាជីវកម្មដែលបម្រើសេវាកម្មជា ក្រុមហ៊ុននិពន្ធ រឺរៀបរៀងសៀវភៅ ក្នុងគោលបំណង ដើម្បីឲ្យទិន្នន័យដែលរក្សាទុកមានសុវត្ថិភាពឲ្យមានភាពរៀបរយ និង ងាយស្រួលមើលនៅពេលមានទិន្នន័យច្រើន រឺមានភាពស្មុគស្មាញ ហើយយើងក៏អាចព្រីនទុកជាឯកសារបានផងដែរ ។
លក្ខណៈពិសេស និងលទ្ធភាពរបស់កម្មវិធី
- ប្រព័ន្ធសុវត្ថិភាព ក្នុងការចូលទៅកាន់កម្មវិធី (ឈ្មោះគណនី និង លេខសម្ងាត់)
- អាចធ្វើការភ្ជាប់ទៅកាន់ Database ដោយអាចធ្វើការរក្សាទុក មើល កែប្រែទិន្នន័យ និង លុប នៅលើកម្មវិធីដែលបានបង្កើត
- អ្នកប្រើប្រាស់កម្មវិធីមានសិទ្ធិដាច់ដោយឡែកពីគ្នាពី អ្នកគ្រប់គ្រង បុគ្គលិកសាមញ្ញ និង អ្នកគិតប្រាក់
- អាចធ្វើការបន្ថែមអ្នកប្រើប្រាស់ ដែលជាបុគ្គលិក ឲ្យធ្វើការប្រើប្រាស់ប្រព័ន្ធបាន
- មើលទិន្នន័យនៃការនិពន្ធតាមរយៈ ព័ត៌មានផ្សេងៗដែលមាន ដូចជាសៀវភៅនិពន្ធ ឆ្នាំនិពន្ធ រឺក៏ប្រភេទនៃសៀវភៅ
- មើលទិន្នន័យនៃការលក់ ទៅតាមថ្ងៃជាក់លាក់ណាមួយ រឺទៅតាមប្រភេទនៃសៀវភៅ
- អាចធ្វើការបោះពុម្ពរបាយការណ៍ ទៅតាមប្រភេទនៃរបាយការណ៍នីមួយៗ ដូចជារបាយការណ៍ អ្នកនិពន្ធ ការនិពន្ធ ការលក់ និង សៀវភៅ
- ចេញពណ៌ក្រហមនៅលើទិន្នន័យនៅពេលដែល ចំនួនសៀវភៅ ដែលនៅក្នុងស្តុកមានតិចជាង ៥០ក្បាល
- ធ្វើការកាត់ស្តុក ដោយស្វ័យប្រវត្តិនៅពេលមានការបោះពុម្ពថ្មី និងមានការលក់ចេញ ។
បច្ចេកវិទ្យា និង កម្មវិធីដែលចូលរួមប្រើ
- ប្រើប្រាស់ភាសា C#
- Microsoft Visual Studio 2010
- Microsoft SQL Server 2008
- Microsoft Report Viewer