ឆ្នាំសិក្សា 2011
មកពី សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ
Sky musiz កម្មវិធីគ្រប់គ្រងការកំសាន្ត
ស្នាដៃសម្រាប់វគ្គ ៖ C# for Beginner
♦ ពិពណ៌នាស្នាដៃ៖
• តើអ្នកធ្លាប់ជួបបញ្ហាក្នុងការស្វែងរកមិនឃើញនូវ បទចម្រៀង រូបភាព ភាពយន្ត ដែលអ្នកពេញចិត្ត ឬទេ? ចុះឯកសាកំសាន្តរបស់អ្នកមានភាពរៀបរយដែលរឺនៅ ?
• តើអ្នកធ្លាប់សួរខ្លួនឯងថាបទចម្រៀងនេះអ្នកចម្រៀងណាជាអ្នកច្រៀង ហើយវាស្ថិតនៅក្នុងផលិតកម្មណា vol ណា?
• តើអ្នកចង់ស្តាប់បទចម្រៀងថ្មីៗដោយសេរីដោយមិនគិតថ្លៃទេ?
• តើធុញនិងការបើកគេហទំព័រយឺតដោយសារផ្ទាំងពាណិជ្ជកម្មច្រើនពេកទេ ?
• តើអ្នកចង់ទស្សនាវិឌីអូពីគេហទំព័រ YouTube ដែរ ឬទេ ?
បញ្ហាទាំងអស់ខាងលើត្រូវបានដោះស្រាយបានយ៉ាងងាយតាមរយៈកម្មវិធី Sky Musiz
♦ លក្ខណៈសម្បត្តិរបស់កម្មវីធី ៖
• សម្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកនៅបទចម្រៀងដែលគេចូលចិត្តបានឆាប់រហ័ស
• រក្សាក្នុងឯកសារកំសាន្តឲ្យមានរបៀបរាបរយ មិនពិបាកក្នុងការផ្លាស់ប្តូរទីតាំងរក្សាទុក
• អនុញ្ញាតិឲ្យអ្នកទស្សនាវិឌីអូពីគេហទំព័រ YouTube ដោយផ្ទាល់ដោយមិនចាំបាច់បើកនៅ Browser នានាដោយគ្រាន់តែដឹងនៅអាស័យដ្ឋានរបស់វិឌីអូ
• អ្នកប្រើប្រាស់អាចនិងទាញយក រឺក៏ ស្តាប់នៅបទចម្រៀងថ្មីៗតាមរយៈប្រព័ន្ធ Internet បានដោយសេរី និង មិនគិតថ្លៃ
• រក្សាទុកនៅបទចម្រៀងដែលអ្នកពេញចិត្ត ដើម្បីងាយស្រួលក្នុងការចាក់ស្តាប់លើកក្រោយទៀត
• បន្ថែមនូវបទចម្រៀងថ្មីៗ • កែប្រែបទចម្រៀងចាស់ៗ • ស្វែងរកបទចម្រៀងចាស់ៗ
• ចាក់ស្តាប់បទចម្រៀង
📌 ត្រូវការ Microsoft Access Engine 2010
