Web Development with PHP (HTML, CSS+Boostratp, JavaScript+JQuery,PHP+MySQL)
តម្លៃ៖ 340$
សិក្សារយៈពេល ៖ 220 ម៉ោង
ច័ន្ទ - សុក្រ ៖ 6ខែ21ថ្ងៃ (សិក្សា១ម៉ោងកន្លះក្នុងមួយថ្ងៃ)
សៅរ៍ - អាទិត្យ ៖ 13ខែ21ថ្ងៃ (សិក្សា២ម៉ោងក្នុងមួយថ្ងៃ)
ឈុតនេះសាកសមសម្រាប់ប្អូនៗជានិស្សិត IT ចាប់ពីឆ្នាំទី ២ឆមាសទី ២ឡើងទៅ បន្ទាប់ពីប្អូនៗមានមូលដ្ឋានគ្រឺះលើភាសា Programming ខ្លះៗ
ជាវគ្គដែលលោកអ្នកត្រូវតែសិក្សាប្រសិនបើលោកអ្នកចង់ចេះបង្កើតគេហទំព័រ ។ HTML ជាគ្រឹះដ៏សំខាន់ និង មិនអាចខ្វះបាន សម្រាប់ការឈានទៅសិក្សា CSS, PHP, និង ASP.NET ។ ល ។
វគ្គនេះលោកអ្នកមិនត្រឹមតែសិក្សាពី HTML ប៉ុណ្ណោះទេ លោកអ្នកនឹងសិក្សាពីការប្រើប្រាស់ Dreamwaver និង មុខងារថ្មីៗដែលមានក្នុង HTML5 ថែមទៀតផង ។
២. Web Design with CSS + Boostrap
ជាវគ្គថ្មីខុសពី CSS ឬ Style Sheet ដែលលោកអ្នកបានសិក្សាលាយជាមួយ HTML ពីមុនមក ។ វគ្គនេះលោកអ្នកនឹងសិក្សាពីរបៀបស្តង់ដារ សម្រាប់បង្កើត និង រចនាទម្រង់ (layout) គេហទំព័រដោយប្រើ CSS ដែល Web Designer ភាគច្រើនបំផុតក្នុងពិភពលោកកំពុងតែប្រើ ។
Bootstrap គឺជា Front-End Responsive Framework ដែលជាកូដមួយកញ្ចប់ដែលត្រូវបានគេចងក្រងឡើងដោយប្រើប្រាស់ ភាសា និង សមាសធាតុ មួយចំនួនដូចជា Css, JavaScript, Font, … ហើយត្រូវបានគេយកមកប្រើប្រាស់ ជាមួយ HTML ដើម្បីបង្កើតជា Template ដោយមិនចាំបាច់ប្រើប្រាស់ ភាសា Css ក៏បានដែរ ។ Bootstrap អាចបង្កើត Website ដែលមានលក្ខណៈ Responsove (អាចបើកបាននៅក្នុង ទូរសព្ទ, អាយផេត និង កុំព្យូទ័រ ដោយមិនខូចទ្រង់ទ្រាយ) ហើយវាបានបង្កើត ជា Components (ធាតុ) ដែលចាំបាច់ប្រើជាច្រើន ហើយប្រសិនជាលោកអ្នកចង់ប្រើប្រាស់នូវ Components ណាមួយ គឺគ្រាន់តែ ហៅឈ្មោះClass របស់ Component នោះមកដាក់ក្នុង Elements របស់ HTML រួចជាការស្រេច ដែល Components ទាំងនោះមាន ដូចជា Menu, Slider, Grid System, Category, Button, Form, …. ។
ដោយយោងទៅលើការវិវឌ្ឍនៃបច្ចេកវិជ្ជា Website និង ការប្រកួតប្រជែង នៃអាជីវកម្មរបស់លោកអ្នកទៅកាន់គ្រប់ទីកន្លែងនៃពិភពលោក ទន្ទឹមនឹងនេះសម្រាប់លោកអ្នក ឬប្អូនៗដែលចង់ពង្រីកនូវទីផ្សារការងារកាន់តែទូលាយក្នុងយុគសម័យ internet នេះ ភាពចាំបាច់នៃចំណេះដឹងផ្នែកគ្រប់គ្រង និងបង្កើតគេហទំព័រវាជាតម្រូវការដ៏ចាំបាច់មួយ ។
ក្នុងនោះ Javascript គឺជាភាសា ដែលមានប្រជាប្រិយភាពក្នុង ការអភិវឌ្ឍនូវគេហទំព័រដែលធ្វើឲ្យ website មានលក្ខណៈរស់រវើក និងការ Validation form មានល្បឿនលឿន ដែលអាចកាត់បន្ថយចរាចរណ៍ នៅលើ Server ។ ការសិក្សាភាសា Javascript អាចឲ្យអ្នក ឈានទៅបង្កើត website ពពួក SPA (Single Page Application) ដូចជា Angular ជាដើម និង អាចឲ្យអ្នកឈានទៅសិក្សា Modern Web Application Technology ដែលជាបច្ចេកវិទ្យា Web ចុងក្រោយគេ គឺហៅថា MEAN Stack (Mogodb,Express js,Angular js ,Node js)
PHP ជា open-source ដែលប្រើប្រាស់ server side script ( ឬហៅថា server-side language) ដោយអ្នកអាចយកវាទៅប្រើប្រាស់ ដើម្បីបង្កើតគេហ៍ទំព័រប្រភេទ dynamic ចាប់តាំងពីកម្រិតតូចរហូតដល់ប្រភេទគេហ៍ទំព័រកម្រិតខ្ពស់ (ឧ. ប្រភេទ hello world, media streaming, e-commerce, ឬ e-business…) ។
ក្នុងមួយវគ្គនេះលោកអ្នកនឹងសិក្សាទាំងការសរសេរកូដ PHP និង ការគ្រប់គ្រងទិន្នន័យក្នុង MySQL ហើយប្រើ PHP ដើម្បីទាញទិន្នន័យពីក្នុង MySQL មកប្រើក្នុងគេហ៍ទំព័រ ដែលមានគ្រោងដូចខាងក្រោម បន្ថែមពីលើនេះលោកអ្នក ឬប្អូនៗនឹងបានដឹងពីការប្រើប្រាស់ PHP script និង MySQL ក្នុង Mac OS ផងដែរ