C# for Beginner

តម្លៃ៖ 80$
សិក្សារយៈពេល ៖ 55 - 60 ម៉ោង
ច័ន្ទ - សុក្រ ៖ 1ខែ21ថ្ងៃ - 1ខែ24ថ្ងៃ (សិក្សា១ម៉ោងកន្លះក្នុងមួយថ្ងៃ)
សៅរ៍ - អាទិត្យ ៖ 3ខែ8ថ្ងៃ - 3ខែ21ថ្ងៃ (សិក្សា២ម៉ោងក្នុងមួយថ្ងៃ)


C# (C Sharp - ស៊ីស្ហាប) ជាភាសា​កម្មវិធី​មួយ​ដែល​បង្កើត​ឡើងដោយ​ក្រុមហ៊ុន​ Microsoft ​ដែល​ជាការវិវត្តន៍​ដ៏ធំមួយ

​ដែល​មាននៅ​ក្នុង​បច្ចេកវិទ្យា​ .Net ហើយចាប់ផ្តើម​ឲ្យ​អ្នក​សរសេរ​កម្មវីធី​ប្រើ​ជាសាកល្បង​ក្នុង​ឆ្នាំ​២០០០ ។

C# ជា​ប្រភេទ​ OOP (Object-Oriented Programming) ដូច​គ្នា​ទៅនឹង​ ភាសា C++, Java​ ​ផងដែរ​

​សម្រាប់​អ្នក​ចង់ក្លាយជា​អ្នក​បង្កើត​កម្មវិធី និង គេហទំព័រដោយ​ប្រើ​ភាសា C# ។ លោក​អ្នក​នឹង​សិក្សា​ពីដំបូង​រហូត​ដល់​កម្រិត​មធ្យម ដោយមិនត្រឹមតែ​សិក្សា​ពី​ភាសា C# ប៉ុណ្ណោះទេ ហើយ​លោក​អ្នក​នឹង​សិក្សា​ពី Visual Studio, Object-Oriented Programming (OOP) , Generics, Exceptions, Delegates និង ការ​ប្រើ Controls ជា​ច្រើន​សម្រាប់​បង្កើត Windows Application និង​ធ្វើជា file setup ។

គ្រោងនៃការ​សិក្សា​

•  ការ​ដំឡើង Visual Studio 2022
•  ការ​ប្រើ​ប្រាស់ Visual Studio (Build / Debug)
•  .NET Framework និង .NET
•  ការ​ប្រើ​ប្រាស់ Control (Properties និង Event)
•  ​សិក្សា​អំពី Datatype, Variable និងការបម្រែង (Convert) ប្រភេទ​ទិន្នន័យ​
•  ការ​ប្រើ​ប្រាស់ Function Built-in របស់ String, Char, Math
•  ​សិក្សា​អំពី DateTime
•  ការ​ប្រើ​ប្រាស់ Operator
•  ការ​ប្រើ​ប្រាស់ Dialog (SaveFileDialog, …)
•  ​បង្កើត និង​ប្រើ Multiple Form
•  ​សិក្សា​អំពី Control Structure (Conditional និង Loop)
•  ​សិក្សា​អំពី Data Structure (Array, Collection និង Generic)
•  ​សិក្សា​អំពី ការ​បង្កើត Function និង Parameter
•  ​សិក្សា​អំពី Class និង Object
•  ​ទម្រង់ OOP
•  ការ​ប្រើ​ប្រាស់ File
•  របៀប​បង្កើត និង​ប្រើ​ប្រាស់ DLL
•  របៀប​បង្កើត File Setup និង​កំណត់ Version ឲ្យ Application

ចាប់ផ្ដើម​ធ្វើការ​ជាមួយ Database កម្រិត​ដំបូង

​តម្រូវ​ការ​ក្នុង​ការ​សិក្សា​មុខវិជ្ផានេះ៖ លោកអ្នក​គួរមាន​ចំណេះដឹង​ផ្នែក C ឬ C++ ខ្លះ​ៗ​