ឡាច ដារ៉ូត

Lach Darot

ឆ្នាំសិក្សា 2017
មកពី សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ

របៀប backup and restore System Image តាមរយៈ Acronis

ស្នាដៃសម្រាប់វគ្គ ៖ Computer Fundamental
ថ្ងៃប្រគល់ ៖ 2019-01-30

​ទាញយក​អត្ថបទ

 

វាត្រូវកា​រយៈពេល​យូរ និងមានភាពធុញទ្រាន់​ក្នុង​ការ​ដំឡើង​Windowឡើងវិញ នៅពេល​ប្រព័ន្ធ​ដំណើរ​ការ​មាន​បញ្ហា​ (Window error) ។ បញ្ហា​ទាំងអស់​នេះនឹងដោះស្រាយបានឆាប់ និ​ង​ងាយស្រួល​ដោយ​ប្រើ​កម្មវិធី​ដូចជា Acronis True Image Acronis True Image គឺជា​កម្មវិធី​ដ៏មានអានុភាព​ដែល​បង្កើត​ (Backup) ​ទិន្នន័យ​បម្រុង​ (True Image File) ទុកហើយ​បន្ទាប់មក​ត្រូវស្ដារ (restore) ឡើងវិញ​នៅពេល​ចាំបាច់ ។ Acronis គឺមាន​លក្ខណៈ​ងាយស្រួល​ប្រើ​និងងាយយល់ ។  វា​អនុញ្ញាត​ឲ្យ​អ្នក​រក្សាទុក​ទិន្នន័យ​របស់Window រួមជាមួយ​កម្មវិធី​ (software) និងDriver ​ផ្សេងទៀត ។ ក្នុង​ករណី​ដែល​Window មាន​បញ្ហា​ (corruption)  Acronis អាចស្ដារ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់អ្នក​ត្រឡប់ទៅសភាពមួយវិញ នៅពេល​អ្នកបាន​បង្កើត​ទិន្នន័យ​បម្រុង​ (True Image File) ​ចុងក្រោយ ។