Software Development (C/C++,C++OOP,C# Beginning, C#Database)

តម្លៃ៖ 300$
សិក្សារយៈពេល ៖ 240 ម៉ោង
ច័ន្ទ - សុក្រ ៖ 7ខែ8ថ្ងៃ (សិក្សា១ម៉ោងកន្លះក្នុងមួយថ្ងៃ)
សៅរ៍ - អាទិត្យ ៖ 15ខែ0ថ្ងៃ (សិក្សា២ម៉ោងក្នុងមួយថ្ងៃ)


→ ឈុតនេះ​ត្រូវបាន​រៀបចំ​ឡើង យ៉ាង​ពិសេស​សម្រាប់ ប្អូនៗ​ដែល​ចង់ក្លាយខ្លួនជា Software Development ទោះបីជាប្អូនៗ​គ្មាន​មូលដ្ឋាន​គ្រឹះលើភាសា Programming ពីមុន​ក៏​ដោយ ។ ហើយឈុតនេះ​ផងដែរ ក៏​សាកសម​សម្រាប់​លោកអ្នក​ដែល​មិនមែនជា​និស្សិត IT តែចង់ក្លាយខ្លូនជា Software Development ដោយ​លោកអ្នក​មិនចាំបាច់​ចំណាយ​ពេលរៀននៅមហាវិទ្យាល័យ IT ៤​ឆ្នាំ ។

​ក្នុង​ឈុតនេះ​សិក្សា​លើ ៤មុខវិជ្ផា​សំខាន់​ៗ​៖

១. C/C++ 

  ភាសា C++ ក៏​ជាភាសា​មូលដ្ឋាន​សម្រាប់​ប្អូនៗ​ធ្វើការ​ហ្វឹកហាត់ អត់ធ្មត់​ជាមួយនឹង​ការ​សរសេរ​កូដដ៏​ច្រើន ដើម្បី​បង្កើត​កម្មវិធី​នីមួយៗ (ត្រូវចាំថាអ្នក Programmer គឺមានភាពអត់ធ្មត់ និង ការតស៊ូ ដើម្បី​អាច​សម្រេច​លើគោល​បំណង និងមហិច្ឆិតារបស់ខ្លួនបាន ។  ភាសា C++ បង្រៀនប្អូន​ឲ្យ​ស្គាល់​ពីអ្វី​ដែល​ហៅថា Data Structure ដោយប្អូននឹងរៀនពី Arrays, Pointer, LinkList, Stack, Queu... ដែល​ជាវិធីនៃការ​គ្រប់គ្រង​ទិន្នន័យ​បែប​លក្ខណៈ flat មួយមុននឹងប្អូនៗ​ឈានទៅរកការ​សិក្សា​អំពី Database Management ,Generics, Collections,LAMDA,  LINQ នៅ​ក្នុង C# ឬ Java

✍️ ចុច Link នេះ​សម្រាប់ Course Oultine លម្អិត http://training.antkh.com/c_cpp.aspx

២. C++OOP

♦ គោល​បំណង​ជាចម្បងនៃមុខវិជ្ផា C++OOP គឺចង់​ឲ្យ​អ្នក​សិក្សា​អាចចេះ​បង្កើត និង​ប្រើ​ប្រាស់ OOPS ឲ្យ​បានត្រឹមត្រូវ និងមានភាពច្បាស់លាស់​ទៅតាម​កាលៈទេសៈ ។ ជា​ពិសេស ក្រោយពីរៀនចប់ អាច​ឲ្យ​អ្នក​ទាំងអស់​គ្នា​មាន​ចំណេះដឹង​ផ្នែក OOP ពេញលេញ​ដែល​ជាភាព​ងាយស្រួល​ក្នុង​ការបន្តទៅរៀនភាសា ផ្សេងៗ​ទៀត​ដូចជា Java, C#, Kotlin, Android, iOS ...ជាដើម

 ♦ អ្នក​សិក្សា​ត្រូវដឹងថាស្ទើរគ្រប់​កម្មវិធី​ធំៗ​ដែល​បង្កើត​ឡើងដោយភាសាផ្សេងៗ គឺសុទ្ឋតែមានការ​ចូលរួម​ពីការ​ប្រើ​ប្រាស់ C++OOP នៅ​ក្នុង​ភាសានោះ

✍️ ចុច Link នេះ​សម្រាប់ Course Oultine លម្អិត http://training.antkh.com/cppoop.aspx

៣. C# Beginning

♦ C# (C Sharp - ស៊ីស្ហាប) ជាភាសា​កម្មវិធី​មួយ​ដែល​បង្កើត​ឡើងដោយ​ក្រុមហ៊ុន​ Microsoft ​ដែល​ជាការវិវត្តន៍​ដ៏ធំមួយ​ដែល​មាននៅ​ក្នុង​បច្ចេកវិទ្យា​ .Net ហើយចាប់ផ្តើម​ឲ្យ​អ្នក​សរសេរ​កម្មវីធី​ប្រើ​ជាសាកល្បង​ក្នុង​ឆ្នាំ​២០០០ ។  C# ជា​ប្រភេទ​ OOP (Object-Oriented Programming)   ដូច​គ្នា​ទៅនឹង​ ភាសា C++, Java​ ​ផងដែរ​ ។ សម្រាប់​អ្នក​ចង់ក្លាយជា​អ្នក​បង្កើត​កម្មវិធី និង គេហទំព័រដោយ​ប្រើ​ភាសា C# ។ លោក​អ្នក​នឹង​សិក្សា​ពីដំបូង​រហូត​ដល់​កម្រិត​មធ្យម ដោយមិនត្រឹមតែ​សិក្សា​ពី​ភាសា C# ប៉ុណ្ណោះទេ ហើយ​លោក​អ្នក​នឹង​សិក្សា​ពី Visual Studio 2015, Object-Oriented Programming (OOP) , Generics, Exceptions, Delegates និង ការ​ប្រើ Controls ជា​ច្រើន​សម្រាប់​បង្កើត Windows Application និង​ធ្វើជា file setup 

✍️ ចុច Link នេះ​សម្រាប់ Course Oultine លម្អិត​  http://training.antkh.com/csharp_for_beginner.aspx

៤. C# Database

♦ C# Databases អាចជួយដល់​លោកអ្នក​ក្នុង​ការ​បង្កើត applications សម្រាប់​ប្រមូល រក្សាទុក និង បង្កើត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​អ្វីមួយ ដូចអ្វី​ដែល​លោកអ្នក​ធ្លាប់​បាន​ឮ​ដូចជា ប្រព័ន្ធ​គ្រប់គ្រង​ការលក់ គ្រប់គ្រង​បុគ្គលិក គ្រប់គ្រង​និស្សិត បណ្ណាល័យ ប្រព័ន្ធ​បោះឆ្នោត និង ប្រព័ន្ធ​វិភាគផ្សេងៗ ។ ល ។

♦ C# Database គឺជា​កម្រិត​ទី២ដ៏ចាំបាច់​ដែល​ត្រូវ​សិក្សា ក្រោយពី​លោកអ្នក​បាន​បញ្ចប់​ការ​សិក្សា​កម្រិត beginner នៃភាសា C# ព្រោះ​ថា​វានឹង​នាំ​ឲ្យ​អ្នកអាចមានឱកាស​ច្រើន​ក្នុង​ការទទួលបាន​ក្នុង​មុខតំណែងជាអ្នក programmer ម្នាក់នៃភាសានេះពីស្ថាប័ណ្ណ ឬ​ក៏​ក្រុមហ៊ុន​ផ្សេងៗ​

✍️ ចុច Link នេះ​សម្រាប់ Course Oultine លម្អិត​  http://training.antkh.com/csharp_database.aspx