នៃ ស៊ីវីរ៉ា

Ney Syvira

ឆ្នាំសិក្សា 2015
មកពី សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ

គេហទំព័រ Cambo News VR

ស្នាដៃសម្រាប់វគ្គ ៖ PHP & MySQL

ពិពណ៌នាស្នាដៃ៖

​ធ្វើការ​ចែក​រំលែក​នូវ​ព័ត៌មាន​ផ្សេងៗ ដែល​កើតមានឡើងនៅជុំវិញពិភពលោក ។ ហើយគេហទំព័រ​ព័ត៌មាន​នេះវាមានការបែងចែក​ប្រភេទ​ព័ត៌មាន​ដូចជា​៖ ព័ត៌មាន​ជាតិ ព័ត៌មាន​អន្តរជាតិ​ ​បច្ចេកវិទ្យា​ កម្សាន្ត សុខភាព សម្រស់ កីឡា វីដីអូប្លែកៗ ទំនាក់ទំនង និងអាច​ធ្វើការ​ស្វែងរក​ព័ត៌មាន​ផ្សេងៗ​មាន​លក្ខណៈ​ងាយស្រួល ។

​លក្ខណៈ​ពិសេស​របស់ Website ៖

 គេហទំព័រនេះ​បង្ហាញ​ជាភាសា​ខ្មែរ​

 រាល់​ព័ត៌មាន​មាន​រូបភាព​ដែល​បញ្ជាក់​ទៅតាម​ព៏ត៍មាន​ដែល​ថ្មីៗ ។

 អ្វី​ដែល​ពិសេស​នោះគឺ​លោកអ្នក​អាច បញ្ចេញមតិយោបល​ទៅតាម​ព័ត៌មាន​នីមួយៗ​ដែល​អ្នកពេញចិត្ត រឺមិនពេញចិត្ត ។

រាល់​ព័ត៌មាន​នីមួយៗ​លោកអ្នក​អាច​ធ្វើការ​ចុច Link លើ​រូបភាព និងពាក្យថា អានបន្ត ​ច្រើន​ទៀត​សម្រាប់​ការ​ទៅកាន់​អត្តបទរបស់​ព័ត៌មាន​នោះ ។

រាល់​ព័ត៌មាន​តាមមឺនុយនីមួយមាន​លក្ខណៈ​ត្រឹមត្រូវនិង​បង្ហាញ​ព័ត៌មាន​ជា​លក្ខណៈ​បន្ទាប់ (Next) និងថយក្រោយ (Previous)

 ​នៅពេល​ដែល Admin ​ធ្វើការ Login ចូលវា​ធ្វើការ​ចាប់ Session របស់ Admin នោះ នៅពេល​ដែល​ធ្វើការ​បញ្ចូល​ព័ត៌មាន Session នឹងចាប់ Admin នោះ ដោយស្វ័យ​ប្រវត្តិ ទៅកាន់ Admin Page

រាល់​ព័ត៌មាន​ទាំងអស់ Admin អាច​ធ្វើការ​ការប្រែ, លុប​ទិន្នន័យ និងអាច​ធ្វើការ​បន្ថែម​រូបភាព​បាន​ទាំងអស់ ។

​បច្ចេកវិទ្យា​ដែល​បាន​ប្រើ​៖

   HTML

 Adobe Dreamweaver CC

 CSS

 Adobe Photoshop CS6

♣  Javascript

♣  PHP MYSQL

http://antkh.com/project/PHP_Ney_Syvira/index.php