ទូច អេងហៀង

Touch EngHeang

ឆ្នាំសិក្សា 2013
មកពី សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ

ការ​ណែនាំ​អំពី Networking

ស្នាដៃសម្រាប់វគ្គ ៖ Computer Networking

អ្វីជា Network?

Network គឺជាការ​ភ្ជាប់​ទំនាក់ទំនងរវាង​ឧបករណ៍​ពីរ ឬ​ច្រើន​តាមរយៈ​ Communication Media ​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ឧបករណ៍​ទាំងនោះ អាចប្ដូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក ។

  អ្វីជា Computer Network?

​បន្ទាប់ពី​អ្នកបាន​ស្គាល់​អំពី Network អ្នកត្រូវ​សិក្សា​បន្តអំពី Computer Network Computer Network គឺជាការ​ភ្ជាប់​ទំនាក់ទំនងរវាងម៉ាស៊ីនកុំព្យូរទ័រពីរ  ឬ​ច្រើន​ដោយមាន​ប្រើ​Communication Media ​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ម៉ាស៊ីន​កុំព្យូទ័រ​ទាំងនោះ​អាចប្ដូរ ព័ត៌មាន​គ្នា​ទៅវិញទៅមក ។

ដើម្បី​បានជា​ប្រព័ន្ធ​ Network មួយត្រូវមាន៖ ម៉ាស៊ីន​កុំព្យូទ័រ ខ្សែ និង​ឧបករណ៍​ផ្សេងៗ ទៀត​ដូចជា​ Hubs, Switches, Routers NIC ជា​ឧបករណ៍​ដែល​មាននាទី​សម្រាប់​ភ្ជាប់​ពី ម៉ាស៊ីន​កុំព្យូទ័រ​ទៅប្រព័ទ្ធ Network ។ ចំណែក​ឯ Switches និង Routers​សម្រាប់​គ្រប់គ្រង នូវ​ចរាចរណ៍ ឬ​ដំណើរ​ការ​នៃ​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​ Network

​ប្រភេទ​ខុសៗ​គ្នា​នៃ​បច្ចេកវិទ្យា​ទាំងអស់​នេះ អាចជួយ​ឲ្យ​មនុស្ស​ដែល​ប្រើ​នូវ​ប្រព័ន្ធ​Network អាចផ្លាស់ប្ដូរ​ទិន្នន័យ​គ្នា​ពីកន្លែងមួយ ទៅកន្លែងមួយទៀតទូទាំងពិភពលោក តាមរយៈ​ Wires, Radio Waves និង Microwave Technology

​ទាញយក​អត្ថបទ