គង់ ឌីណា

Kong Dina

ឆ្នាំសិក្សា 2011
មកពី Monivong Battambang High School

ការដោះលេខសម្ងាត់​របស់អ្នក​ប្រើ​ប្រាស់​

ស្នាដៃសម្រាប់វគ្គ ៖ Computer Fundamental

មនុស្សម្នាក់ៗ​តែងតែ​ប្រើ Computer ហើយនៅ​ក្នុង Computer របស់គេតែងតែមានឯកសារ Software ឬ​អ្វីផ្សេងទៀត​ដែល​សំខាន់ ។ ដូច្នេះហើយទើបគេតែងតែចង់រក្សាឯកសារ ឬ​អ្វីៗ​របស់គេផ្សេងទៀត​ឱ្យ​បានល្អ ហើយកុំ​ឱ្យ​អ្នក​ដទៃ​មកប៉ះពាល់របស់គេ ។ ជាមួយគ្នានេះ​ដែល​នៅ​ក្នុង Computer របស់គេមាន​កម្មវិធី​ជា​ច្រើន​ដែល​ល្អ តែ​ក្នុង​មាន​កម្មវិធី​មួយ​ដែល​អាចដាក់ Password User Account របស់គេបានដោយមិន​ឱ្យ​អ្នកផ្សេងមកប៉ះពាល់ Computer របស់គេ ។

ម្​យ៉ាង​វិញទៀត User Account ជា Function មួយ​ដែល​អាចមានមុខងារផ្សេងជា​ច្រើន​ទៀតតែ​នៅពេល​នេះយើងសុំលើកយក កម្មវិធី​មួយមកប្រាប់ដល់​លោកអ្នក​ដែល​កម្មវិធី​នេះមាននៅ​ក្នុង​ Computer របស់​លោកអ្នក​រួចជាស្រេច ។ គឺយើង​គ្រាន់តែ​ដាក់ Password User Account របស់យើងទៅនោះវិធីមួយ​ក្នុង​ការចូលមករៀតជ្រែក ឬ​ប៉ះពាល់ Computer របស់​លោកអ្នក ។

ប៉ុន្តែ​ការដាក់ Password User Account នេះជាផលវិបាកមួយ​ដែល​សម្រាប់​លោកអ្នក ព្រោះ​នៅពេល​ណា​ដែល​លោកអ្នក​ភ្លេច Password វាធ្វើ​ឱ្យ​ខកខាន​ការងារ​របស់​លោកអ្នក តែវាមិនមែនជាបញ្ហាធំទេ​ព្រោះ​យើងមានវិធីដោះស្រាយ គឺយើង​គ្រាន់តែ​ប្រើ​កម្មវិធី​មួយ​ឈ្មោះ​ថា cd080802 ជា File ISO ឬ​ក៏​លោកអ្នក​អាចយកវាទៅ Burn ដាក់នៅ​ក្នុង CD ក៏​បាន​ដែល ។

ដើម្បី​ដាក់ Pass User Account បានយើងត្រូវចូលទៅកាន់ Start Menu and select ពាក្យ Control panel បន្ទាប់មកចូលទៅកាន់ User Account ហើយ select ពាក្យ Create Password បន្ទាប់មកលោកអាចដាក់ Password ​ដែល​លោកអ្នក​ចង់ដាក់បានហើយ ។

មុនដំបូងយើងត្រូវមាន File cd080802 ជា File ISO ហើយយើងត្រូវមាន Flash ដោយយើងត្រូវ Format Flash របស់យើងជា FAT ដើម្បី​ឱ្យ Flash របស់យើងអាច Boot បានរួចយើងត្រូវ Extract File cd080802 ដែល​យើងមាន Extract វាយកទៅដាក់នៅ​ក្នុង Flash របស់យើង ។

បន្ទាប់មកយើងត្រូវចូលទៅវាយ Comment ដោយចូលទៅកាន់ Start Menu and Search បន្ទាប់មកវាយពាក្យ cmd and Right click យកពាក្យ Run as AdministratorandEnter ។ បន្ទាប់មកទៀតយើងត្រូវចូលទៅកាន់ drive Flash របស់យើង Example I:ហើយវាយ SYSLINUX.EXE –ma and Drive Flash របស់យើងម្តងទៀត I: ។

បន្ទាប់មកទៀតយើងត្រូវ Restart Computer ដើម្បី​ទៅកែ Boot ដើម្បី​ឱ្យ​វា Boot តាម Flash ឬ​ក៏​អាច Boot តាម CD របស់យើង​ក៏​បាន​ដែល ។ រួចហើយចុច Enter បន្ទាប់ Enter រួចយើងនឹងឃើញ​ផ្ទាំង​មួយ​ដែល​លោតមក​ឱ្យ​យើងឃើង​នៅពេល​ដែល​យើង Enter រួច ។ បន្ទាប់មកចុច Enter ម្តងទៀតវានឹងលោត​រហូត​ដល់កន្លែងមួយយើងនឹងឃើងថាគេ​ឱ្យ​យើង select Drive window by number របស់យើង បន្ទាប់មកចុច Enter ទៀត ។

​នៅពេល​នោះយើងនឹងបានឃើញ Information បន្តទៀតគឺគេ​ឱ្យ​យើង Select Partition By number ។ បន្ទាប់មកយើងត្រូវ​ជ្រើសរើស Number ដើម្បី Clare Password User Account របស់យើង ។ បន្ទាប់ select number សម្រាប់ Clare Password រួច Enter

បន្ទាប់មកយើងនឹង ចុចសញ្ញា ! ដើម្បី Comfire រួច វាយអក្សរ q ដើម្បី​ចាកចេញ ។ បន្ទាប់យើងឃើង​ព័ត៌មាន​បន្តទៀតគឺគេបានសួរយើងថា តើ​នៅពេល​ដែល​វាមានបញ្ហាម្តងទៀតយើង ចង់ធ្វើម្តងទៀត​ដែល ឬ​ទេ បើព្រមវាយអក្សរ Y បើមិនព្រមវាយអក្សរ N រួចហើយ ចុច Ctrl+Alt + Delete ដើម្បី​ទៅមើលថា Computer របស់យើងមានជាប់ Password ទៀត​ដែល ឬ​ទេ ។